អត្ថប្រយោជន៍
- កម្មវិធីនេះចាប់បើកដំណើរការពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨
- ជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងទីផ្សារការងាររីកដុះដាល
- បរិស្ថានរស់នៅដ៏មានសុខសន្តិភាព ព្រមទាំងស្តង់ដាររស់នៅកម្រិតខ្ពស់
- សង្គមបែបពហុវប្បធម៌ ដែលផ្សព្វផ្សាយពីសេរីភាពនៃការបញ្ចេញយោបល់ សិទ្ធិស្មើភាពគ្នា និងការគោរពចំពោះភាពសម្បូរបែបផ្សេងៗទៀត
- កម្រិតវប្បធម៌អប់រំដែលមានគុណភាពខ្ពស់
- ប្រព័ន្ធថែទាំសុខភាព និងសុខុមាលភាពដែលមានលក្ខណ:ឈានមុខគេ
- ឱកាសដើម្បីធានាសាច់ញាតិគ្រួសាររបស់អ្នកដែលចង់ធ្វើអន្តោប្រវេសន៍ទៅកាណាដាដូចគ្នា
- ទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ភ្លាមៗ បន្ទាប់បានទទួលជោគជ័យលើពាក្យស្នើសុំ
- សិទ្ធិអាចដាក់ពាក្យយកសញ្ជាតិកាណាដាភ្លាមៗបន្ទាប់ពីទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ ៣ឆ្នាំ ក្រោយមក
លក្ខណ:សម្បត្តិ
ដើម្បីមានលក្ខណ:សម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបាន ទិដ្ឋាការ Start-up សម្រាប់ការបណ្តាក់ទុននេះអ្នកដាក់ពាក្យស្នើសុំត្រូវបំពេញតម្រូវការចម្បងមួយចំនួនដូចជា
- ទទួលបានការតាំងចិត្តពីភាគីពាក់ព័ន្ធតាមរយ:ភាគីដូចជា៖
- ក្រុមអ្នករៀបចំមុខជំនួញដែលទើបបង្កើតឡើង (Business Incubator) ត្រូវបញ្ជាក់ថាពួកគេកំពុងតែចូលរួម ឫ ត្រូវបានទទួលឲ្យចូលរួមកម្មវិធីបង្កើតមុខជំនួញប្រភទថ្មី របស់អ្នកដាក់ពាក្យ ស្នើសុំនេះ
- ក្រុមវិនិយោគិនបែប (Angel Investor Group) ត្រូវបញ្ជាក់ថា ពួកគេកំពុងវិនិយោគទៅក្នុងមុខជំនួញរបស់អ្នកដាក់ពាក្យស្នើសុំ យ៉ាងហោចណាស់ចំនួន ៧៥.០០០ ដុល្លារកាណាដា
- មូលនិធិបណ្តាក់ទុន (Venture Capital Fund) ត្រូវបញ្ជាក់ថា ពួកគេកំពុងវិនិយោគទៅក្នុងមុខជំនួញរបស់អ្នកដាក់ពាក្យស្នើសុំ យ៉ាងហោចណាស់ចំនួន ២០០.០០០ ដុល្លារកាណាដា
- អ្នកដាក់ពាក្យស្នើសុំត្រូវកាន់កាប់ភាគហ៊ុនយ៉ាងហោចណាស់ ១០ ភាគរយ នៅក្នុងមុខជំនួញ ហើយមានភាគីផ្សេងទៀតកាន់កាប់ភាគហ៊ុន ៥១ ភាគរយយ៉ាងតិច
- អ្នកដាក់ពាក្យស្នើសុំត្រូវប្រតិបត្តិ និងគ្រប់គ្រងអាជីវកម្មពេលដែលបង្កើតឡើងក្នុងកាណាដា
- អ្នកដាក់ពាក្យស្នើសុំត្រូវបំពេញលក្ខខណ្ឌកម្រិត ៥ នៃការប្រឡងកម្រិតភាសាដែលទទួលស្គាល់ដោយប្រទេសកាណាដា សម្រាប់ចំណេះដឹងភាសាអង់គ្លេស ឫបារាំង ទាំងការនិយាយ ស្តាប់ អាន និងសរសេ
- អ្នកដាក់ពាក្យស្នើសុំត្រូវតែបង្ហាញថា ពួកគេមានដើមទុនគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ខ្លួនឯង ក៏ដូចជាគ្រួសារទាំងមូល នៅពេលដែលពួកគេទៅដល់កាណាដា។
លក្ខខណ្ឌ
- គោលបំណងរស់នៅកាណាដាជាមួយគម្រោងបង្កើតអាជីវកម្មនៅទីនោះ
- បានទទួលការហ្វឹកហ្វឺន និងជំនាញវិជ្ជាជីវ:
- អ្នកដាក់ពាក្យ និងសមាជិកគ្រួសារទាំងអស់ត្រូវតែមានសុខភាពល្អ និងមិនធ្លាប់មានប្រវត្តិទាក់ទងបទឧក្រិដ្ឋផ្សេងៗ
- អ្នកដាក់ពាក្យត្រូវតែបង្ហាញថា ពួកគេគឺជាវិនិយោគិនដែលចង់ធ្វើអន្តោប្រវេសន៍ និងមានភាពឆ្នៃប្រឌិត ព្រមទាំងអាចបង្កើតការងារ និងជួយឲ្យមានកំណើនសេដ្ឋកិច្ចបន្ថែមទៀត
- អ្នកដាក់ពាក្យត្រូវតែបំពេញតម្រូវការចាំបាច់ដ៏តឹងរ៉ឹងទាក់ទងនឹងការតាំងចិត្តចំពោះដំណើរការអាជីវកម្ម ជំនាញភាសា និងដើមទុន
ដំណើរការ
- ការតែងតាំងតំណាងដែលមានការទទួលស្គាល់ណាមួយ ដើម្បីដាក់ពាក្យស្នើសុំនេះ
- ផ្តល់ឲ្យនូវលទ្ធផលកម្រិតយល់ដឹងភាសា និងកម្រិតលក្ខណ:សម្បត្តិដែលពាក់ព័ន្ធផ្សេងទៀត
- ទទួលបានការតាំងចិត្តជាចម្បង ពី Angel Investor, Venture Capital Fund ឫ Business Incubator
- ការដាក់ពាក្យស្នើសុំ ក៏ដូចជាឯកសារភ្ជាប់ និងកម្រៃសេវាផ្សេងៗ
- ដំណើរការរៀបចំ មានរយ:ពេលប្រមាណ ១៤ខែ
- អ្នកដាក់ពាក្យដែលទទួលបានជោគជ័យនឹងទទួលបានទិដ្ឋាការសម្រាប់សិទ្ទិរស់នៅអចិន្ត្រៃយ៍ភ្លាមៗតែម្តង
FAQ
តើកម្មវិធី start-up ទិដ្ឋាការ នៅប្រទេសកាណាដាគឺជាអ្វី?
កម្មវិធី Start-Up ទិដ្ឋាការ នៅប្រទេសកាណាដាដែលហៅកាត់ថា (“SUV”) ផ្តល់ជូនសហគ្រិននិងក្រុមគ្រួសារ នូវឱកាសទទួលបានសិទ្ធិរស់នៅអចិន្រ្តៃយ៍លើការអភិវឌ្ឍអាជីវកម្មច្នៃប្រឌិតប្រកបដោយគុណវុឌ្ឍិនៅប្រទេសកាណាដាដោយមានការគាំទ្រពីអង្គភាពដែលបានកំណត់។
កម្មវិធីនេះមានតម្រូវការដូចខាងក្រោមៈ
- ការបណ្តាក់ទុនដែលបានស្នើសុំគឺជាអាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
ការបណ្តាក់ទុនត្រូវបានចាត់ទុកថាជាអាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងកម្មវិធី SUV ប្រសិនបើនៅពេលនោះការប្តេជ្ញាចិត្តត្រូវបានធ្វើឡើង៖
-
- បេក្ខជនមានសិទ្ធិបោះឆ្នោត ១០ ភាគរយឬច្រើនជាងនេះ ដែលភ្ជាប់ទៅនឹងភាគហ៊ុនទាំងអស់នៃការបណ្តាក់ទុនឆ្នើមនាពេលនោះ
- អង្គការដែលបានចាត់តាំង និងបេក្ខជនរួមគ្នា មានសិទ្ធិបោះឆ្នោតច្រើនជាង ៥០% នៅក្នុងអាជីវកម្ម
- ការបណ្តាក់ទុនគឺជាគោលបំណងរបស់បេក្ខជន៖
- ដែលបេក្ខជនផ្តល់ការគ្រប់គ្រងដ៏សកម្ម និងរីកលូតលាស់ពីក្នុងប្រទេសកាណាដា
- ដែលផ្នែកសំខាន់នៃប្រតិបត្តិការត្រូវបានធ្វើឡើងនៅប្រទេសកាណាដា
- ដែលត្រូវបានរួមបញ្ចូលនៅក្នុងប្រទេសកាណាដា។
- ការបញ្ជាក់ពីការប្តេជ្ញាចិត្តពីអង្គភាពដែលបានកំណត់
ដើម្បីគាំទ្រដល់ការស្នើសុំបណ្តាក់ទុន ដែរបញ្ជាក់ថាបានចូលរួមពាក់ព័ន្ធនឹងគំនិតអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ដែលមានសក្តានុពលក្នុងការប្រកួតប្រជែងនៅលើខ្នាតពិភពលោក និងអាចបង្កើតការងារសម្រាប់ប្រជាជនកាណាដា បេក្ខជនត្រូវតែទទួលបានមួយក្នុងចំណោមដូចខាងក្រោម៖
-
- ការវិនិយោគយ៉ាងតិច75,000ដុល្លារ ពីក្រុមវិនិយោគដែលបានកំណត់
- ការវិនិយោគយ៉ាងតិច200,000ដុល្លារ ពីមូលនិធិមូលធនបណ្តាក់ទុនដែលបានកំណត់
- ការទទួលស្គាល់ចូលទៅក្នុងកម្មវិធី business incubator by a designated business incubator.
- តម្រូវការភាសា
បេក្ខជនត្រូវមានកំរិតអប្បបរមានៃ CLB 5 ក្នុងភាសាអង់គ្លេស ឬភាសាបារាំង។
- តម្រូវការមូលនិធីទូទាត់
បេក្ខជនត្រូវបង្ហាញថាគាត់មានធនធានហិរញ្ញវត្ថុដើម្បីផ្គត់ផ្គង់ខ្លួនគាត់ និងអ្នកនៅក្នុងបន្ទុក។ សម្រាប់ពត៌មានបន្ថែមពីតម្រូវការមូលនិធិទូទាត់ សូមចូលទៅក្នុងវេបសាយខាងក្រោម៖
តើអ្នកណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចធានាលើពាក្យស្នើសុំ SUV?
ប្តីប្រពន្ធ និងកូនៗរបស់បេក្ខជនអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធានាជាសមាជិកគ្រួសារនៅក្នុងពាក្យស្នើសុំ SUV។ ចំណាំថាកូនរបស់បេក្ខជនអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាអ្នកធានាប្រសិនបើពួកគេ
- នៅក្រោមអាយុ 22 ឆ្នាំ
- និងពុំមានគ្រួសារ ឬដៃគូ
តើអ្វីទៅជាអត្ថប្រយោជន៏នៃការទទួលបានសិទ្ធិរស់នៅអចិន្រ្តៃយ៍នៅប្រទេសកាណាដា?
អ្នករស់នៅអចិន្រ្តៃយ៍នៅប្រទេសកាណាដាមានសិទ្ធិស្របច្បាប់ដូចខាងក្រោម:
- សិទ្ធិក្នុងការរស់នៅ ធ្វើការ និងសិក្សាគ្រប់ទីកន្លែងក្នុងប្រទេសកាណាដាជាអចិន្រ្តៃយ៍។
- សិទ្ធិទទួលបានអត្ថប្រយោជន៍សង្គមភាគច្រើន រួមទាំងការធានារ៉ាប់រងសុខភាពសាធារណៈ។
- សិទ្ធិក្នុងការដាក់ពាក្យសុំសញ្ជាតិប្រសិនបើលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញ។
- សិទ្ធិត្រូវបានការពារក្រោមច្បាប់ប្រទេសកាណាដា និងធម្មនុញ្ញសិទ្ធិនិងសេរីភាពប្រជាជនកាណាដា។
តើដំណាក់កាលអនុវត្តស្នើរសុំលិខិតនៅក្រោមអាជីវកម្ម Incubator Stream ជាទូទៅមានអ្វីខ្លះ?
- HLGជាបឋមធ្វើការវាយតម្លៃដោយយកចិត្តទុកដាក់ទៅលើសិទ្ធទទួលបានរបស់បេក្ខជន ក្នុងការស្នើរសុំលិខិត SUV
- The designated business incubator ធ្វើការវាយតម្លៃដោយយកចិត្តទុកដាក់ទៅលើសំណើរនិងលក្ខណៈសម្បត្តិអាជីវកម្មរបស់បេក្ខជន
- ក្រុមហ៊ុនជួយបង្តើតអាជីវកម្មទទួលយកបេក្ខជនដែលមានសមត្ថភាពចូលទៅក្នុងកម្មវិធីបង្កើនល្បឿនរបស់ខ្លួន
- បេក្ខជនចូលរួមនិងបញ្ចប់កម្មវិធីបង្កើនល្បឿន
- បេក្ខជនចុះហត្ថលេខាលើសន្លឹកប័ណ្ណ ដើម្បីបញ្ជាក់ពីចំណាប់អារម្មណ៍របស់គាត់ក្នុងការចូលរួមកម្មវិធីអភិវឌ្ឍន៍នៃអ្នកបង្កើតអាជីវកម្ម ហើយបេក្ខជនចុះហត្ថលេខាលើអាណត្តិដើម្បីបញ្ជាក់ពីចំណាប់អារម្មណ៍របស់គាត់ចង់អោយ HLG តំណាងអោយគាត់នៅក្នុងលិខិត SUV
- HLGជួយបេក្ខជនរៀបចំ និងបញ្ជូនលិខិតអនុញ្ញាតិការងារ និងលិខិតសុំស្នាក់នៅជាអចិន្ត្រៃយ៍
- នៅពេលដែលលិខិតអនុញ្ញាតិការងារត្រូវបានអនុម័ត បេក្ខជនអាចធ្វើដំណើរទៅកាន់ប្រទេសកាណាដាដើម្បីចាប់ផ្តើមលិខិតអនុញ្ញាតិការងារ និងធ្វើការជាមួយនឹងក្រុមហ៊ុនបង្កើតអាជីវកម្មនៅលើការបណ្តាក់ទុន
- នៅលើការអនុម័តនៃពាក្យសុំស្នាក់នៅអចិន្រ្តៃយ៍របស់បេក្ខជន បេក្ខជន និងសមាជិកគ្រួសាររបស់គាត់អាចទទួលបានសិទ្ធិរស់នៅជាអចិន្រ្តៃយ៍នៅក្នុងប្រទេសកាណាដា។
តើពេលវេលាដំណើរការបែបណា?
- ៦-៨ សប្តាហ៍សម្រាប់ការបញ្ចប់កម្មវិធីបង្កើនល្បឿន
- ៦-៨ សប្តាហ៍សម្រាប់ដំណើរការពាក្យសុំអនុញ្ញាតិការងារ
- ១២-១៦ ខែសម្រាប់ដំណើរការពាក្យសុំទីលំនៅអចិន្ត្រៃយ៍
តើខ្ញុំត្រូវការធ្វើដំណើរឬរកស៊ីនៅប្រទេសកាណាដា ដើម្បីជាផ្នែកមួយនៃដំណើរការដាក់លិខិតស្នើរសុំ SUV ដែរឬទេ?
ពុំមានតម្រូវការលំនៅដ្ឋានក្រោមកម្មវិធី SUV ទេ។ ទោះយ៉ាងណា កម្មវិធីនេះតម្រូវអោយបេក្ខជនផ្តល់ការគ្រប់គ្រងដ៏សកម្ម និងរីកលូតលាស់ពីក្នុងប្រទេសកាណាដា និងផ្នែកសំខាន់នៃប្រតិបត្តិការត្រូវបានធ្វើឡើងនៅប្រទេសកាណាដា ដែរទាមទារអោយបេក្ខជនស្នាក់នៅក្នុងប្រទេសកាណាដា ដើម្បីបំពេញតាមតម្រូវការរបស់កម្មវិធីទាំងនេះ។
តើខ្ញុំត្រូវការបង្ហាញប្រភពថវិកាសម្រាប់ប្រាក់សោធននិវត្តន៍ឬមូលនិធិដែលខ្ញុំដាក់ចូលក្នុងអាជីវកម្មរបស់ខ្ញុំទេ?
ទេ បេក្ខជនគ្រាន់តែតម្រូវអោយបង្ហាញថាពួកគេមានថវិកាទូទាត់គ្រប់គ្រាន់ដើម្បីបំពេញតាមតម្រូវការរបស់កម្មវិធីតែប៉ុណ្ណោះ។ មិនតម្រូវឱ្យមានភស្តុតាងនៃប្រភពឬផ្លូវនៃថវិកានោះទេ។
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។