ស្ថិតនៅតាមបណ្តោយឆ្នេរខ្សាច់សស្អាតដូចរូបគំនូរលើ Douglas Bay និងព័ទ្ធជុំវិញទៅដោយឧទ្យានជាតិ Cabrits រមណីយដ្ឋាន Cabrits Resort Kempinski Dominica នឹងក្លាយជាសណ្ឋាគារប្រណិតលំដាប់ផ្កាយ 5 ដែលនឹងផ្តល់ជូនភ្ញៀវរបស់ខ្លួននូវដំណើរកម្សាន្តដែលមិនអាចបំភ្លេចបាន ព្រមទាំងបង្កើតនូវបទពិសោធន៍ដ៏សម្បូរបែប និងមានអត្ថន័យ។ ប្រទេសដូមីនិកាមានភាពល្បីល្បាញខាងផ្តួចផ្តើមនូវគំនិតអេកូទេសចរណ៍ ហើយជាដែនជម្រកនៃទន្លេ ទឹកជ្រោះ និងទឹកពុះធម្មជាតិសរុបប្រមាណ 365 កន្លែង។ រមណីយដ្ឋាន Cabrits Resort Kempinski Dominica ត្រូវបានគេរចនាឡើង ដើម្បីរក្សាតុល្យភាពបែបធម្មជាតិ រវាងដែនដី និងសមុទ្រ ព្រមទាំងធានាដល់បទពិសោធន៍ទាន់សម័យ និងទំនើបដល់ភ្ញៀវ។
អត្ថប្រយោជន៍
- ជាកម្មវិធីដែលមានសិទ្ធិទទួលបានសញ្ជាតិ
- កូនក្នុងបន្ទុកក្រោមអាយុ ៣០ឆ្នាំ អាចដាក់បញ្ចូលបាន
- ឳពុកម្តាយក្នុងបន្ទុកអាយុលើសពី ៥៥ឆ្នាំ អាចដាក់បញ្ចូលបាន
- មិនមានតម្រូវការឲ្យធ្វើការស្នាក់នៅក្នុងប្រទេសនេះ
- មិនមានតម្រូវការកម្រិតសិក្សា បទពិសោធន៍ផ្នែកគ្រប់គ្រង ឬភាសា
- អនុញ្ញាតឲ្យធ្វើដំណើរទៅកាន់ច្រើនជាង ១៣៥ប្រទេសដោយមិនត្រូវការទិដ្ឋាការ រួមមានតំបន់ Schengen ប្រទេសប្រេស៊ីល ហុងកុង សិង្ហបុរី និងចក្រភពអង់គ្លេស -ល-
លក្ខខណ្ឌ
- មិនត្រូវជាប់ពាក់ព័ន្ធបទល្មើសឧក្រិដ្ឋ
- មានសុខភាពល្អ
- ធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ប្រមាណ ២២០,០០០ ដុល្លារអាមេរិក
អត្ថប្រយោជន៍ផ្សេងៗ
- ជាកម្មវិធីទទួលបានសញ្ជាតិពេញមួយជីវិត សម្រាប់អ្នកដាក់ពាក្យសុំ រួមទាំងសមាជិកគ្រួសារក្នុងបន្ទុក
- ជាប្រទេសដែលមានគុណប្រយោជន៍ផ្នែកពន្ធដារដ៏លើសលប់ មិនមានការបង់ពន្ធលើប្រាក់ចំណូល តំលៃលើសនៃទ្រព្យសកម្ម ទ្រព្យសម្បត្តិ ឬមរតក
- មានសិទ្ធិរស់នៅក្នុងប្រទេសដូមិនិកា ឬប្រទេសជាសមាជិកនៃសហគមន៍ Caribbean
- គឺជាម៉ាក និងជាអ្នកអភិវឌ្ឍន៍ដែលគួរឲ្យមានការទុកចិត្ត ជាមួយនឹងរបាយការណ៍ការងារដែលច្បាស់លាស់
- ប្រាក់វិនិយោគអាចដកយកមកវិញក្រោយរយៈពេល ៣ឆ្នាំ
ដំណើរការ (ចន្លោះពី២ ទៅ ៤ខែ)
- បំពេញទម្រង់រក្សាសិទ្ធិ និងបង់ប្រាក់កក់
- បំពេញរាល់ទម្រង់ពាក្យសុំ បង់ថ្លៃសេវាផ្នែកច្បាប់ និងថ្លៃត្រួតពិនិត្យលក្ខណៈសម្បត្តិ
- ពេលទទួលបានការអនុម័ត ត្រូវបង់ចំនួនប្រាក់សម្រាប់វិនិយោគ ថ្លៃលិខិតឆ្លងដែន និងថ្លៃសេវារដ្ឋាភិបាលផ្សេងៗ
- ពេលនោះ វិនិយោគិននឹងទទួលបានវិញ្ញាបនប័ត្រសញ្ជាតិ