ប្រទេសញូវហ្សេឡែន

សារ:ប្រយោជន៍៖

  • រយ:ពេលទិដ្ឋាការ ៖ មិនមានពេលកំណត់
  • ប្តី ឫ ប្រពន្ធ និងកូន ដែលមានវ័យ 24 ឆ្នាំ ឫ ក្រោមនេះ អាចធ្វើការដាក់បញ្ជូលបាន
  • មានបរិយាកាសស្រស់ស្រាយ ប្រកបដោយផាសុខភាព
  • របបច្បាប់ទម្លាប់មានស្ថិរភាព
  • ទីតាំងស្រស់ស្អាត រួមជាមួយនឹងទេសភាពបែបព្រៃភ្នំដ៏ស្រស់បំព្រង បូករួមនឹងលក្ខខណ្ឌ រស់នៅខ្ពស់
  • មានប្រព័ន្ធថែទាំសុខភាព និងអប់រំឈានមុខគេមួយ នៅលើពិភពលោក
  • សង្គមបែបពហុវប្បធម៌
  • មានឳកាសដាក់ពាក្យយកសញ្ជាតិញូវហ្សេឡែន បន្ទាប់ពី 5 ឆ្នាំ នឹងមានបំណងបន្តការ រស់នៅទីនោះ
  • មានឳកាសអាចនាំយកនូវឡាន ទូក សម្ភារ:បរិក្ខារក្នុងផ្ទះ របស់អ្នកដាក់ពាក្យ ទៅ ញូវហ្សេឡែនបាន ដោយមិនគិតថ្លៃពន្ធដារ

តម្រូវការមូលធនវិនិយោគ៖

  •  ភស្តុតាងនៃការទទួលបានកម្មសិទ្ធិនៃទ្រព្យសកម្ម និង មូលធនដោយស្របច្បាប់
  • ត្រូវមានមូលធនគ្រប់គ្រាន់សម្រាប់ធ្វើការវិនិយោគ
  •  ទឹកប្រាក់មូលធនអាចផ្ញើរបានតាមរយ:ប្រព័ន្ធធនាគារ
  •  ការវិនិយោគអាចនឹងទទួលបានផលចំណេញពាណិជ្ជកម្ម
  •  ទឹកប្រាក់ត្រូវធ្វើការវិនិយោគជា រូបិយវត្ថុ ញូវហ្សេឡែន
  • ការវិនិយោគមិនអាចធ្វើបានក្នុងគោលបំណងផ្ទាល់ខ្លួនទេ។

តម្រូវការទូទៅ៖

  • ត្រូវបំពេញលក្ខខណ្ឌអត្តចរិក និងសុខភាពរបស់ប្រទេស ញូវហ្សឡែន
  • ការវិនិយោគទឹកប្រាក់ចំនួន 10 លានដុល្លារញូវហ្សេឡែន ទៅក្នុងការវិនិយោគដែលអាចទទួលបាន (អាចលើសពី 1 បាន) សម្រាប់រយ:ពេលអប្បរមា 3 ឆ្នាំ (មិនមានតម្រូវការលើចំនួនវិនិយោគអប្បបរមា សម្រាប់ប្រភេទនៃការវិនិយោគនីមួយៗ
  • ការស្នាក់នៅដោយផ្ទាល់ក្នុងចំនួន 44 ថ្ងៃ ជាអប្បបរមា នៅក្នុងរយ:ពេល 2 ឆ្នាំ នៃរយ:ពេលវិនិយោគសរុប 3 ឆ្នាំ ឫ 88 ថ្ងៃ នៅក្នុងរយ:ពេលវិនិយោគ 3 ឆ្នាំ ប្រសិនបើអ្នកដាក់ពាក្យបានវិនិយោគ ចំនួន 2.5 លានដុល្លារញូវហ្សេឡែន ទៅក្នុងការវិនិយោគដែលមានកំណើនស
  • នៅចុងគ្រារយ:ពេលវិនិយោគ 3 ឆ្នាំ បើសិនជាអាចបំពេញលក្ខខណ្ឌទាំងអស់ក្នុងអំឡុងពេលនោះ គឺមានលទ្ធភាពស្នើសុំយកទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ សម្រាប់អ្នកដាក់ពាក្យ និងគ្រប់សមាជិក គឺអាចដាក់ចូលក្នុងពាក្យស្នើសុំ ហើយបន្ទាប់មកគឺអាចសុំសញ្ជាតិបានហើយ។

ការវិនិយោគដែលអាចទទួលយកបាន៖

  • សញ្ញាប័ណ្ណដែលចេញដោយ រដ្ឋាភិបាលញូវហ្សេឡែន អាជ្ញាធរក្នុងស្រុក ឫ ធនាគារដែល ចុះបញ្ជីរបស់ ញូវហ្សេឡែន
  • មូលប័ត្រនៅតាមក្រុមហ៊ុន ញូវ ហ្សេឡែន ទាំងរដ្ឋ និង ឯកជន
  • មូលធនដែលមានការគ្រប់គ្រង នៅពេលដែលចំនួនវិនិយោគបានដាក់ទៅក្នុងក្រុមហ៊ុន ញូវហ្សេឡែនទាំងអស់
  • គម្រោងអចលនទ្រព្យរស់នៅថ្មី ដែលមានការអនុម័តទៀងទាត់ដោយអាជ្ញាធរត្រឹមត្រូវ
  • អចលនទ្រព្យពាណិជ្ជកម្មផ្សេងៗ
  • ការវិនិយោគបែបមនុស្សធម៌

ដំណើរការ៖

  • ការរៀបចំ និងដាក់ពាក្យស្នើសុំ រួមជាមួយនឹងការចេញថ្លៃសេវាទាំងអស់
  • ការសម្រេចលើពាក្យស្នើសុំ និងឯកសារភ្ជាប់ពាក់ព័ន្ធ
  • នៅពេលទទួលបានការអនុម័តជាគោលការណ៍ ត្រូវធ្វើការផ្ញើរទឹកប្រាក់វិនិយោគ ទៅក្នុងការវិនិយោគណាមួយដែលអាចទទួលបាន ក្នុងអំឡុង 12 ខែ(អាចពន្យារបានដល់ 18  ខែ)
  • ការដាក់ឯកសារភ្ជាប់ បញ្ជាក់ថា ទឹកប្រាក់បានមកពីប្រភពដូចគ្នានឹងឈ្មោះនៅក្នុងពាក្យ ស្នើសុំ
  • ទទួលបានទិដ្ឋាការ។

FAQ

តើតម្រូវការសម្រាប់ទិដ្ខាការវិនិយោគិនទី1 មានអ្វីខ្លះ?

បេក្ខជនត្រូវតែធ្វើការរអនុវត្តការវិនិយោគ ឬអនុវត្តការវិនិយោគសំខាន់ៗយ៉ាងតិច 10 លាន NZ$ ក្នុងរយៈពេល 3​ ឆ្នាំ។

តើអ្នកណាអាចត្រូវបានបញ្ចូលក្នុងពាក្យសុំ?
  • ដៃគូ (ប្តីប្រពន្ធ) – រៀបការឬរស់នៅជាមួយគ្នា (ភេទដូចគ្នាឬផ្ទុយគ្នា); ឬ
  • កូនក្នុងបន្ទុករហូតដល់អាយុ ២៤ ឆ្នាំ
តើមានតម្រូវការសុខភាពដែរឬទេ?

ត្រូវ បេក្ខជនត្រូវតែមានភស្តុតាងបញ្ជាក់ពីសុខភាពល្អរបស់គាត់ដោយការពិនិត្យទ្រូងជាមូយនឹងកាំរស្មីអ៊ិច និងការពិនិត្យសុខភាពជា។

តើមានតម្រូវការអត្តចរិកដែររឺទេ?

មាន អ្នកដាក់ពាក្យសុំនិងសមាជិកគ្រួសាររបស់គាត់ ត្រូវតែផ្តល់ លិខិតថ្កោលទោស ពីប្រទេសសញ្ជាតិដើម និងប្រទេសណាមួយផ្សេង ដែលបុគ្គលម្នាក់ៗ បានរស់នៅក្នុងរយៈពេល ១២ ខែ រឺច្រើនជាងនេះក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ទោះបីជាពួកគេមិនបានចំណាយពេល ១២ ខែ ក្នុងការរស់នៅទាំងស្រុងក៏ដោយ។

តើមានតម្រូវការពិន្ទុប្រលងដែរឬទេ?

ទេ។

តើមានកំណត់អាយុដាក់ពាក្យដែរឬទេ?

ទេ។

តើមានតម្រូវការភាសាអង់គ្លេសដែរឬទេ?

ទេ។

តើមានតម្រូវការការស្នាក់នៅដែរឬទេ?

វិនិយោគគិនត្រូវតែរស់នៅប្រទេសញូវហ្សេឡែន រយៈពេល 44 ថ្ងៃក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនៃរយៈពេលវិនិយោគ 3 ឆ្នាំ ឬ 88 ថ្ងៃទៀតក្នុងរយៈពេលវិនិយោគ 3 ឆ្នាំ។ រយៈពេលដែលវិនិយោគិនត្រូវការដើម្បីបន្តនៅក្នុងប្រទេសអាស្រ័យលើតម្លៃនៃការវិនិយោគ។

តើកំណើនវិនិយោគមានអ្វីខ្លះ?

ទាំងនេះគឺជា “ការវិនិយោគដែលអាចទទួលយកបាន” ក្រៅពីមូលបត្រ និងការវិនិយោគសប្បុរសធម៌។ ទឹក ប្រាក់វិនិយោគទាំងអស់ ត្រូវបំពេញលក្ខខណ្ឌដែលពាក់ព័ន្ធនឹងការវិនិយោគដែលទទួលយកបាននោះ។ សម្រាប់គោលបំណងនៃការវិនិយោគកំណើននោះ convertible notes ក៏អាចចាត់ទុកជាប្រភេទមូលប័ត្រ បំណុលដែរ។

តើការវិនិយោគអ្វីដែលអាចទទួលយកបាន គឺជាអ្វី?

សម្រាប់ការវិនិយោគដែលអាចទទួលយកបានចំពោះជនអន្តោប្រវេសន៍ញូវហ្សេឡែន ត្រូវតែ៖

  • អាចទទួលបាននូវប្រាក់ចំណេញមកវិញ
  • ត្រូវវិនិយោគនៅប្រទេសញូវហ្សេឡែន
  • ត្រូវវិនិយោគជាលុយដុល្លារញូវហ្សេឡែន
  • ត្រូវវិនិយោគនៅក្នុងសហគ្រាសស្របច្បាប់ ឬគ្រប់គ្រងថវិការ
  • មានសក្តានុពលក្នុងការរួមចំណែកដល់សេដ្ឋកិច្ចរបស់ប្រទេសញូវហ្សេឡែន
  • មិនមែនសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឧ. ផ្ទះ ទូក ឬឡានរបស់អ្នក។
តើអ្នកគួរតែវិនិយោគទៅលើអ្វី?
  • មូលបត្របំណុលដែលចេញដោយរដ្ឋាភិបាលញូវហ្សេឡែន អាជ្ញាធរមូលដ្ឋាន ឬដោយធនាគារដែលបានចុះបញ្ជីនៅប្រទេសញូវហ្សេឡែន;
  • ការវិនិយោគភាគហ៊ុននៅក្រុមហ៊ុនសាធារណៈ/ឯកជនរបស់ប្រទេសញូវហ្សេឡែន
  • គ្រប់គ្រងថវិការដែលចំនួនទឹកប្រាក់បានវិនិយោគទាក់ទងទៅនឹងក្រុមហ៊ុនរបស់ប្រទេសញូវហ្សេឡែន
  • ការអភិវឌ្ឍអចលនទ្រព្យលំនៅដ្ឋានថ្មី ដែលត្រូវបានអនុម័តជាទៀងទាត់ដោយអាជ្ញាធរ
  • អចលនទ្រព្យពាណិជ្ជកម្មមួយចំនួន​ ឬ
  • ការវិនិយោគសប្បុរសធម៌ ឧ. បានចុះបញ្ជីសប្បុរសធម៌ ឬអង្គការមិនស្វែងរកប្រាក់ចំណេញ។
តើបេក្ខជនអាចបញ្ជាក់ថាថវិកាត្រូវបានរកបានដោយស្របច្បាប់ (ប្រភពដើមទុនវិនិយោគ) យ៉ាងដូចម្តេច?

ភស្តុតាងនឹងអាស្រ័យទៅលើការទទួលបានថវិការ វាអាចរួមបញ្ចូលទាំងលិខិតបញ្ជាក់ពន្ធ ឬវិញ្ញាបនប័ត្រ ការបង់វិក័យប័ត្រ របាយការណ៍ហិរញ្ញវត្ថុ ភាគហ៊ុនអាជីវកម្ម ប្រាក់ចំណេញ វិក័យប័ត្រចំណូលសម្រាប់ការលក់អចលនទ្រព្យ របាយការណ៍ធនាគារ ប្រាក់ចំណេញជួញដូរភាគហ៊ុន ភ័ស្តុតាងនៃប្រាក់អំណោយទាន ការសាកល្បងនិងភ័ស្តុតាងផ្សេងទៀតនៃប្រាក់មរតក។

ថវិការដែលបានផ្តល់អោយទៅកាន់បេក្ខជនជាអំណោយអាចទទួលយកបាន ដរាបណាអំណោយនោះមិនមានល័ក្ខខ័ណ្ឌ ហើយ ស្របច្បាប់ ហើយថវិការដែលរកបានពីដំបូង ក៏ទទូលបានដោយស្របច្បាប់។

តើអ្នកនឹងទទួលបានអ្វី?

ទិដ្ឋការគ្មានការកំណត់
នៅចុងបញ្ចប់នៃរយៈពេលវិនិយោគ 3 ឆ្នាំ យោងតាមលក្ខណៈវិនិច្ឆ័យទាំងអស់ បេក្ខជនអាចដាក់ពាក្យសុំទិដ្ឋាការស្នាក់នៅជាអចិន្ត្រៃយ៍សម្រាប់ខ្លួនគាត់ផ្ទាល់ និងសមាជិកគ្រួសារណាមួយដែលបានបញ្ចូលក្នុងពាក្យសុំរបស់គាត់។

តើអ្នកអាចដាក់ពាក្យសុំសញ្ជាតិបានដែរឬទេ? ហើយមានរយះពេលយូរប៉ុនណា?

អាច បន្ទាប់ពីការស្នាក់នៅ 5 ឆ្នាំ និងការរក្សាការវិនិយោគនៅប្រទេសញូវហ្សេឡែន។

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។