ប្រទេសម៉ាល់តា

សារះប្រយោជន៏

ប័ណ្ណអនុញ្ញាតកម្មវិធីទិដ្ឋាការលំនៅដ្ឋានរបស់ប្រទេសម៉ាល់តាអនុញ្ញាតឱ្យមានសិទ្ធិស្នាក់នៅ រស់នៅ និងតាំងលំនៅ ដោយគ្មានល័ក្ខខ័ណ្ឌនៅក្នុងប្រទេសម៉ាល់តា

  • ប្រទេសម៉ាល់តាជាប្រទេសសមាជិកសហភាពអឺរ៉ុប
  • ប្រវត្តិសាស្រ្តសំបូរបែបនិងវប្បធម៍
  • ធ្វើចល័តភាពដោយសេរីនៅបណ្តាប្រទេសក្នុងតំបន់Schengen
  • អាចស្នាក់នៅ90ថ្ងៃក្នុងរៀងរាល់180ថ្ងៃនៅក្នុងប្រទេសSchengen
  • ប្តីប្រពន្ធកូនអាយុចាប់ពី26ឆ្នាំឡើងប្រសិនបើមិនទាន់រៀបការនិងនៅក្នងបន្ទុកអាចដាក់បញ្ចូលបាន
  • ឪពុកម្តាយនៅក្នុងបន្ទុកនៃវិនិយោគិន និងប្តីប្រពន្ធអាចដាក់បញ្ចូលបាន
  • ជីដូនជីតានៅក្នុងបន្ទុកនៃអ្នកវិនិយោគិន និងប្តីប្រពន្ធក៏អាចដាក់បញ្ចូលបាន
  • ពហុវប្បធម៍ជាមួយនិងគុណភាពជីវិតដ៏អស្ចារ្យ
  • អាកាសធាតុល្អ
  • មានស្ថេរភាពនិងសុវត្ថិភាពដែលគ្មាន បទឧក្រិដ្ឋ
  • ផ្នែកពន្ធដារមានតម្លាភាព​និងការចំណាយមានតម្តៃទាប
  • អាចបង្កើតអាជីវកម្មនៅក្នុងប្រទេសម៉ាល់តា
  • មានសិទ្ធិអាចដាក់ពាក្យសុំលិខិតការងារ។

ជម្រើសវិនិយោគ

អ្នកដាក់ពាក្យបង្គោលត្រូវវិនិយោគក្នុង 3 ចំណុច៖

  • ការវិនិយោគចំនួន 250,000 អឺរ៉ូ ក្នុងប័ណ្ណបំណុលរដ្ឋាភិបាលម់ាល់តា (អាចដកបានក្រោយរយះពេល 5 ឆ្នាំបន្ទាប់) រឺ បង់ប្រាក់ត្រឹមតែ 80,000អឺរ៉ូ
  • ការធ្វើវិភាគទានមិនអាចដកមកវិញបានយ៉ាងហោចណាស់ 30,000អឺរ៉ូ សម្រាប់មូលនិធិរដ្ឋនៃប្រទេសម៉ាល់តា បូក 5,000អឺរ៉ូសម្រាប់ឪពុកម្តាយ / ជីដូនជីតា

ការវិនិយោគអចលទ្រព្យមួយក្នុងចំណោមខាងក្រោម:

  • ការវិនិយោគយ៉ាងតិច​៣20,000អឺរ៉ូ (រឺ 270,000អឺរ៉ូ នៅប្រទេសម៉ាល់តាខាងត្បូង រឺ ក្នុងតំបន់Gozo) ក្នុងគំរោងអចលទ្រព្យដែលត្រូវរក្សាទុករយះពេលយ៉ាងតិច​5ឆ្នាំ រឺ
  • ជួលអចលទ្រព្យដែលមានចំនួនអប្បបរមាយ៉ាងតិចណាស់ 12,000អឺរ៉ូ (ស្មើនឹង 10,000អឺរ៉ូ នៅខាងត្បូងនៃប្រទេសម៉ាល់តា រឺ តំបន់Gozo) រយៈពេលយ៉ាងតិចណាស់ 5ឆ្នាំ។

តំរូវការ

អាយុ18ឆ្នាំ រឺ អាយុលើស18ឆ្នាំឡើង

  • ត្រូវមានសុខភាពល្អ
  • ត្រូវមាន:
    • ចំនូលយ៉ាងតិច 100,000 អឺរ៉ូ ក្នុងមួយឆ្នាំ រឺ
    • ដើមទុនយ៉ាងតិច 500,000 ​អឺរ៉ូយ៉ាងតិច
    • ត្រូវមានប្រាក់ចំណូលនិងធនធានដើម្បីទ្រទ្រង់ខ្លួននិងអ្នកក្នុងបន្ទុក
    • មិនមានបទឧក្រដ្ឋិព្រហ្មទណ្ឌ
    • តំរូវឲ្យធ្វើការទិញប័ណ្ណបំណុលរដ្ឋាភិបាលរយះពេល5ឆ្នាំ បូករួមចំណែកដល់មូលនិធិរដ្ឋនិងការទិញឬជួលអចលនទ្រព្យ
    • ការធានារ៉ាប់រងសុខភាពយ៉ាងតិច 30, 000 អឺរ៉ូ សំរាប់មនុស្សម្នាក់។

សញ្ជាតិ

អ្នកដាក់ពាក្យបង្គោលមានសិទ្ធិដាក់ពាក្យស្នើសុំសញ្ជាតិបាននៅ6 ឆ្នាំបន្ទាប់ ប្រសិនបើពួកគេគោរពតាមការវិនិច្ឆ័យខាងក្រោម:

  • ពួកគេស្នាក់នៅក្នុងប្រទេសម៉ាល់តាអស់រយះពេល​12ខែ
  • ពួកគេស្នាក់នៅក្នុងប្រទេសម៉ាល់តាអស់រយះពេល​យ៉ាងតិច 6ឆ្នាំ មុននិង12ខែមុន
  • ពួកគេមិនមានប្រវត្តិបទឧក្រិដ្ឋ
  • មានចំណេះដឹងគ្រប់គ្រាន់អំពីភាសាម៉ាល់តា រឺ ភាសាអង់គ្លេស
  • ពួកគេនឹងក្លាយជាពលរដ្ឋរបស់ម៉ាល់តា។

FAQ

តើកម្មវិធីទិដ្ឋាការស្នាក់នៅប្រទេសម៉ាល់តាជាអ្វី ?

កម្មវិធីទិដ្ឋាការស្នាក់នៅប្រទេសម៉ាល់តា​ដែលហៅកាត់ថា (MRVP)​ ផ្តល់ជូន​បុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងក្រុមគ្រួសាររបស់ពួកគេនូវឱកាសទទួលបានសិទ្ធិរស់នៅជាអចិន្រ្តៃយ៍​ក្នុងរយះពេលប្រាំឆ្នាំនៅប្រទេសម៉ាល់តា ដែលអាចបន្តទៅមុខដោយគ្មានការកំណត់។​

បេក្ខជនត្រូវតែវិនិយោគលើវិស័យចំនួនបី៖

  • ការវិនិយោគទឹកប្រាក់ចំនួន 250,000 អឺរ៉ូ នៅក្នុងសញ្ញាប័ណ្ណរដ្ឋាភិបាលម៉ាល់តា ដែលនឹងត្រូវធ្វើឡើងក្នុងរយះពេលយ៉ាងតិចប្រាំឆ្នាំ ឬមានការបង់ចំនួនទឹកប្រាក់ 80,000អឺរ៉ូ។
  • ការវិនិយោគលើអចលនទ្រព្យក្នុងចំណុចណាមួយដូចខាងក្រោម៖
    • ទិញអចលនទ្រព្យណាមួយដែលមានតម្លៃយ៉ាងហោយណាស់ក្នុងចំនួនទឹកប្រាក់ 320,000អឺរ៉ូ ឬ270,000អឺរ៉ូ នៅភាគខាងត្បូងនៃប្រទេសម៉ាល់តា ឬកោះហ្គូហ្សូដែលនឹងត្រូវ ធ្វើឡើងក្នុងរយះពេលយ៉ាងតិចប្រាំឆ្នាំ ឬ
    • ជួលអចលនទ្រព្យជាមួយនឹងការជួលប្រចាំឆ្នាំក្នុងទឹកប្រាក់អប្បបរមាយ៉ាងហោចណាស់ 12,000អឺរ៉ូ ឬ 10,000អឺរ៉ូ នៅភាគខាងត្បូងនៃប្រទេសម៉ាល់តា ឬកោះហ្គូហ្សូក្នុងរយះពេល យ៉ាងហោចណាស់ប្រាំឆ្នាំ។
  • ការចូលរួមវិភាគទានដែលមិនអាចដកមកវិញបានយ៉ាងហោចណាស់ក្នុងចំនួនទឹកប្រាក់30,000អឺរ៉ូ ដល់មូលនិធិរដ្ឋនៃប្រទេសម៉ាល់តា បូកនឹង5,000អឺរ៉ូសម្រាប់ឪពុកម្តាយ / ជីដូនជីតានីមួយៗ។
តើអ្នកណាអាចទទួលបាន ការអនុញ្ញាតិក្នុងការស្នើរសុំទិដ្ឋាការស្នាក់នៅ?

ដើម្បីមានលក្ខណៈគ្រប់គ្រាន់ទទួលបានសញ្ជាតិ បេក្ខជនត្រូវតែ៖

  • មានអាយុលើសពី ១៨ ឆ្នាំនិងមិនមែនជាពលរដ្ឋនៃសហគមន៍អឺរ៉ុប
  • ធ្វើឱ្យការវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងការចូលរួមចំណែកនៅក្នុងប្រទេសម៉ាល់តា
  • រក្សាទុកការវិនិយោគយ៉ាងតិច ៥ ឆ្នាំ
  • មិនមានប្រវត្តិឧក្រិដ្ឋ
  • ការធានារ៉ាប់រងសុខភាពសកល
  • មានសុខភាពល្អ និងមានកេរ្តិ៍ឈ្មោះល្អ
  • ភស្តុតាងនៃប្រភពប្រាក់វិនិយោគ
  • មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ខ្លួនឯងនិងអ្នកនៅក្នុងបន្ទុក
  • ផ្តល់ភស្តុតាងនូវ៖
    • ប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងហោចណាស់ 10 ម៉ឺនអឺរ៉ូ ដែលកើតឡើងនៅខាងក្រៅប្រទេសម៉ាល់តា
    • ទ្រព្យសម្បត្តិមូលធនយ៉ាងហោចណាស់ 50,000 អឺរ៉ូ។

មានតម្រូវការបន្ថែម សម្រាប់សមាជិក នៅក្នុងបន្ទុក។

តើនរណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចជាអ្នកនៅក្នុងបន្ទុកលើលិខិតស្នើសុំ?

សមាជិកគ្រួសារខាងក្រោមត្រូវបានកំណត់ថាជាអ្នកនៅក្នុងបន្ទុក៖

  • ប្តីប្រពន្ធរបស់បេក្ខជនដែលនៅក្នុងអាពាហ៍ពិពាហ៍ស្របច្បាប់ ឬក្នុងទំនាក់ទំនងផ្សេងទៀតដែលមានឋានៈដូចគ្នាឬស្រដៀងគ្នានឹងអាពាហ៍ពិពាហ៍
  • កូន រួមទាំងកូនចិញ្ចឹមរបស់បេក្ខជន ឬកូនរបស់ដៃគូបេក្ខជនដែលមានអាយុតិចជាង18ឆ្នាំ
  • មាតាបិតា ឬជីដូនជីតារបស់បេក្ខជនឬដៃគូរបស់គាត់ ដោយពួកគេអាចបញ្ជាក់ទៅកាន់រដ្ឋមន្ត្រីថានៅពេលដាក់លិខិតស្នើរសុំ ថាគាត់មិនមានសកម្មភាពសេដ្ឋកិច្ច និងពឹងផ្អែកជាចាំបាស់ទៅលើបេក្ខជនបង្គោល
  • កូនពេញវ័យរបស់បេក្ខជន ឬដៃគូគាត់ ដែលត្រូវបានបញ្ជាក់ដោយអ្នកជំនាញ / អាជ្ញាធរវេជ្ជសាស្ត្រដែលត្រូវបានទទួលស្គាល់ថាមានពិការភាពទាក់ទងនឹងឱកាសស្មើភាពគ្នា (ជនពិការ) ។
តើដំណើរការមានរយះពេលប៉ុន្មាន?

រយះពេលដំណើរការគឺប្រហែល 2​​ ខែ។

តើខ្ញុំត្រូវបង្ហាញពីប្រភពមូលនិធិសម្រាប់ការវិនិយោគដែរឬទេ?

ត្រូវ​ បេក្ខជនតម្រូវអោយបង្ហាញថាខ្លួនមានមូលនិធិគ្រប់គ្រាន់ក្នុងការធ្វើវិនិយោគ។ ប្រភេទឯកសារដែលត្រូវការនឹងខុសគ្នាអាស្រ័យលើប្រភពមូលនិធិវិនិយោគ។

តើរយះពេលសុពលភាពនៃប័ណ្ណស្នាក់នៅ មានរយះពេលប៉ុន្មាន?

ប័ណ្ណស្នាក់នៅមិនផុតកំណត់ទេ អោយតែផ្តល់នូវតម្រូវការដែលប្រកាន់ភ្ជាប់។ ប័ណ្ណស្នាក់នៅមានសុពលភាពប្រាំឆ្នាំ ឬរហូតថ្ងៃកំណត់ ដែលបានកត់នៅពេលអាយុ 14​ និង​ 18។

តើអាចបន្ថែមអ្នកនៅក្នុងបន្ទុកនៅដំណាក់កាលចុងក្រោយបានដែរឬទេ?

បាន អាចធ្វើទៅរួច ទោះជាយ៉ាងណាពួកគេនឹងត្រូវបានបន្ថែមចូលទៅក្នុងលិខិត បន្ទាប់ពីវិញ្ញាបនបត្រ ស្នាក់នៅត្រូវបានចេញហើយ។ កញ្ចប់ពាក្យសុំត្រូវបានដាក់ស្នើ និងថ្លៃសេវាបន្ថែមទៅតាមការអនុវត្ត។

តើមាតាបិតាឬជីដូនជីតាដែលត្រូវដាក់ពាក្យស្នើសុំគួរតែមានអាយុច្រើនដែលឬទេ?

ទេ គ្មានកំរិតអាយុ។

តើមានការលើកលែងណាមួយពីការដាក់ស្នើជីវមាត្រ, ឧទាហរណ៍ប្រសិនបើបុគ្គលម្នាក់ជាទារកឬពិការ?

បាទ/ចាស កុមារអាយុរហូតដល់ 2​ ឆ្នាំ នឹងត្រូវបានលើកលែងពីជីវមាត្រ។​ ទាក់ទងនឹងជនពិការ នឹងត្រូវបានសម្រេចទៅតាមករណីនីមួយៗ។

នៅពេលដែលសមាជិកក្នុងបន្ទុកឈានចូលវ័យ ២៧ ឆ្នាំ តើសមាជិកនោះនឺងបាត់បង់ដោយឯកឯងនូវសិទ្ធិរបស់គាត់នៅក្នុងទីក្រុងម៉ាល់តាទេ? ឫអាចមានការស្នើសុំទៅមុន រឺមុនពេលឈានដល់អាយុ ២៦ ឆ្នាំដែលត្រូវអនុវត្តសំរាប់ការបោះឆ្នោតរបស់ក្រុមហ៊ុននៅក្នុងឈ្មោះរបស់គាត់ឬ?

No, the 27-year threshold is no longer in effect.

តើអ្នកកាន់ទិដ្ឋការស្នាក់នៅប្រទេសម៉ាល់តា អាចធ្វើការនៅក្នុងប្រទេសម៉ាល់តាដែលឬទេ?

បាន ប៉ុន្តែអ្នកកាន់ទិដ្ឋការត្រូវតែស្នើសុំការអនុញ្ញាតិ្ត​ធ្វើការតាមនិតិវិធី។

តើអ្នកនៅក្នុងបន្ទុកជាអនីតិជន របស់បេក្ខជននឹងត្រូវបានទទួលការសិក្សាដោយឥតគិតថ្លៃ ខណៈពេលស្នាក់នៅក្នុងប្រទេសម៉ាល់តាដែរឬទេ? បើដូច្ឆេះ តើនឹងត្រូវបានអនុវត្តទៅលើការអប់រំនៅអនុវិទ្យាល័យ និងមហាវិទ្យាល័យដែរឬទេ?

ទេ ក្រោម កម្មវិធីនេះ អនីតិជនម្នាក់មិនទទួលបាននូវការសិក្សាដោយឥតគិតថ្លៃនោះទេ។ ដោយឡែក បើសិនជាបេក្ខជនបានសុំការអនុញ្ញាត្តិធ្វើការ កូនរបស់គេនឹងទទួលបានការសិក្សាដោយឥតគិតថ្លៃក្នុងថ្នាក់បឋម និង​អនុវិទ្យាល័យនៅសាលារដ្ឋ។

តើបេក្ខជនអាចធ្វើការក្នុងប្រទេសសហព័ន្ធអឺរ៉ុបណាមួយដែលសិ្ថតនៅក្រោម MRVP បានដែរឬទេ?

កម្មវិធី MRVP​​ មិនផ្តល់សិទ្ធិឱ្យអ្នកទទួលផលការងារនៅក្នុងតំបន់ Schengen ទេ។ ដូច្នេះគាត់នឹងត្រូវដាក់ ពាក្យសុំលិខិតអនុញ្ញាតការងារនៅប្រទេសក្នុងតំបន់ Schengen យោងទៅតាមបទប្បញ្ញត្តិនៃ ប្រទេសជាក់លាក់នោះ។

តើការបង្ហាញខ្លួនជាអប្បបរមានៅប្រទេសម៉ាល់តាជាផ្នែកមួយនៃតម្រូវការរបស់បេក្ខជនដែរឬទេ? តើមានការអនុញ្ញាតទៅលើការមិនចំណាយពេលវេលានៅប្រទេសម៉ាល់តាដែរឬទេ?

ពុំមានតម្រូវការបង្ហាញខ្លួននោះទេ។

តើអ្នកកាន់ប័ណ្ណស្នាក់នៅ នឹងមានសិទ្ធិធ្វើដំណើរដោយគ្មានទិដ្ឋាការជុំវិញអឺរ៉ុប ឬនៅតែក្នុងប្រទេស SCHENGEN ?

អ្នកកាន់ប័ណ្ណស្នាក់នៅអាចធ្វើដំណើរទៅកាន់ប្រទេស SCHENGEN ក្នុងរយះពេល 90 ថ្ងៃជាមធ្យមក្នុងកំឡុងពេល 180 ថ្ងៃ។ អ្នកធ្វើដំណើរគួរតែកាន់ឯកសារធ្វើដំណើរដែលមានសុពលភាពនិងប័ណ្ណស្នាក់នៅ។

តើជនបរទេសអាចដាក់ពាក្យយកសញ្ជាតិម៉ាល់តាបានទេ?

មែនហើយជនបរទេសម្នាក់អាចដាក់ពាក្យសុំទទួលបានសញ្ជាតិម៉ាល់តាតាមរយៈការធ្វើសញ្ជាតិ បន្ទាប់ពីបន្ត រស់នៅក្នុងប្រទេសម៉ាល់ត៍ក្នុងរយៈពេល ៥ ឆ្នាំ។ គាត់គួរតែបានរស់នៅក្នុងប្រទេសម៉ាលតាក្នុងរយៈពេល ១២ ខែ ភ្លាមៗមុនកាលបរិច្ឆេទនៃការដាក់ពាក្យសុំនិង ៤ ឆ្នាំក្រៅពីរយៈពេល ៦ ឆ្នាំមុន។ គាត់ត្រូវតែមានចំណេះដឹងដែលអាចទទួលយកបាន។

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។