សារ:ប្រយោជន៍៖
- ជាសមាជិកក្នុងសហគមន៍អឺរ៉ុប
- អ្នកដាក់ពាក្យ និងអ្នកក្នុងបន្ទុក អាចរស់នៅ ធ្វើការ និងសិក្សានៅអៀរឡង់
- បរិស្ថានរស់នៅសុវត្ថិភាព និងស្តង់ដាររស់នៅមានលក្ខណ:ខ្ពស់
- សង្គមពហុវប្បធម៌ដែលផ្សព្វផ្សាយបង្ហាញពីសេរីភាពនៃការបញ្ចេញអារម្មណ៍ សិទ្ធិ ស្មើភាព និងការគោរពសម្រាប់ភាពខុសប្លែកគ្នា
- អាចដាក់កូនក្នុងបន្ទុកដែលមានអាយុដល់ 24 ឆ្នាំ
- ការអប់រំមិនគិតថ្លៃ និងអាចបញ្ជុះតំលៃបានទៀត
- ប្រព័ន្ធថែរក្សាសុខភាពមានលក្ខណ:ឈានមុខ
- អាចទទួលបានការបញ្ជុះតម្លៃលើការវិនិយោគទៅលើការចំណាយអប់រំឯកជន
ជម្រើសវិនិយោគ៖
- ការវិនិយោគលើសហគ្រាស ក្នុងទឹកប្រាក់យ៉ាងតិច 1 លានអឺរ៉ូ ទៅក្នុងសហគ្រាសមួយ ឫ ច្រើន នៅអៀរឡង់ ក្នុង រយ:ពេល 3 ឆ្នាំ
- · ការវិនិយោគអប្បបរមា ចំនួន 1 លានអឺរ៉ូ ទៅក្នុងមូលធនវិនិយោគដែលបានទទួលការអនុម័ត និងត្រូវរក្សាទុកយ៉ាងតិច 3 ឆ្នាំ
- ការវិនិយោគអប្បបរមា ក្នុងចំនួន 2 លានអឺរ៉ូ ទៅក្នុងគម្រោងវិនិយោគអចលនទ្រព្យដែលមានការអនុម័ត (REIT) នឹងមានការចុះបញ្ជីនៅទីផ្សារមូលប័ត្រអៀរឡង់ និងត្រូវរក្សាទុកយ៉ាងតិច 3 ឆ្នាំ
- ការបរិច្ចាគប្រាក់ ក្នុងចំនួន 500,000 អឺរ៉ូ ទៅក្នុងវិស័យអប់រំ វប្បធម៌ សុខុមាលភាព កីឡា និងសិល្បះ។
តម្រូវការ៖
- ត្រូវធ្វើការវិនិយោគដែលមានគុណភាពនៅអៀរឡង់
- អ្នកដាក់ពាក្យត្រូវមានទ្រព្យសកម្មសុទ្ធដែលទទួលបានដោយ ស្របច្បាប់ ក្នុងចំនួនយ៉ាងតិច 2 លានអឺរ៉ូ
- ទឹកប្រាក់មូលធនទាំងអស់តម្រូវឲ្យបំពេញគ្រប់លក្ខខណ្ឌនៃកម្មវិធី វិនិយោគិនដើម្បី អន្តោប្រវេសន៍នេះ នឹងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្ញើរ ទៅប្រទេស អៀរឡង់ និងអាចប្តូរទៅជាប្រាក់អឺរ៉ូបាន
- អ្នកដាក់ពាក្យ និងសមាជិកគ្រួសារត្រូវតែមានសុខភាពល្អ និងមិនមានប្រវត្តិឧក្រិដ្ឋកម្ម
- អ្នកដាក់ពាក្យនិង សមាជិកគ្រួសារ ត្រូវតែមានការធានារ៉ាប់រ៉ងសុខភាព ឯកជន ដោយអាចប្រើប្រាស់ក្នុងអំឡុងពេលស្នាក់នៅអៀរឡង់
- ត្រូវចំណាយពេលយ៉ាងហោចណាស់ 1 ថ្ងៃ ក្នុង 1 ឆ្នាំ នៅអៀរឡង់
- ទឹកប្រាក់សម្រាប់ការវិនិយោគ ត្រូវតែជាទឹកប្រាក់ផ្ទាល់របស់បុគ្គល ដោយ មិនអាចធ្វើការខ្ចីស្នើសុំនោះទេ
- អ្នកដាក់ពាក្យត្រូវបង្ហាញពីប្រភពដើមទុនដែលប្រើប្រាស់សម្រាប់ការ វិនិយោគ។
ដំណើរការ៖
- ពាក្យស្នើសុំត្រូវតែមានការអនុម័តដោយគណ:កម្មការវាយតម្លៃ ដែលបង្កើតឡើងដោយមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលអៀរឡង់
- គណ:កម្មការវាយតម្លៃ ធ្វើការកោះហៅ 4 ដង ក្នុងមួយឆ្នាំ (កុម្ភ: ឧសភា កញ្ញា និងធ្នូ) ដើម្បីពិនិត្យមើល លើពាក្យស្នើសុំ
- ការវិនិយោគនឹងធ្វើឡើង នៅពេលដែលពាក្យស្នើសុំត្រូវបានអនុម័ត
- នៅពេលដែលការវិនិយោគរួចរាល់ ប័ណ្ណអនុញ្ញាតស្នាក់នៅ នឹងចេញទៅឲ្យអ្នកដាក់ពាក្យ និងក្រុម គ្រួសារសម្រាប់រយ:ពេល 2 ឆ្នាំដំបូង
- ប័ណ្ណស្នាក់នៅ អាចធ្វើការពន្យារ បន្ថែម 3 ឆ្នាំទៀត បើសិនជាការវិនិយោគនៅតែបន្តរក្សាទុក
- បន្ទាប់រយ:ពេល 5 ឆ្នាំ ដំបូង អ្នកដាក់ពាក្យ និងអ្នកក្នុងបន្ទុកអាច៖
- o ដាក់ពាក្យយកការបន្តទិដ្ឋាការ 5 ឆ្នាំ ឫ
- o ដាក់ពាក្យយកសិទ្ធិរស់នៅអចិន្ត្រៃយ៍ (ប្រសិនបើកំពុងរស់នៅអៀរឡង់) ឫ
- o ដាក់ពាក្យយកសញ្ជាតិ (បើសិនជាបានបំពេញគ្រប់គ្រាន់លើតម្រូវការស្នាក់នៅ និង តម្រូវការផ្សេងទៀត។
FAQ
តើអ្នកណាអាចដាក់ពាក្យសុំកម្មវិធីអ្នកវិនិយោគអន្តោប្រវេសន៍អៀរឡង់ (“ IPP”)?
បុគ្គលដែលមានទ្រព្យធនខ្ពស់ដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួន អប្បបរមា 2 លានផោន ហើយមានបំណង ចង់វិនិយោគនៅប្រទេសអៀរឡង់។
តើមានជម្រើសអ្វីខ្លះដែលអាចរកបានសម្រាប់ការវិនិយោគនៅក្រោមកម្មវិធី IIP?
- ការវិនិយោគសហគ្រាស: ការវិនិយោគអប្បបរមាចំនួន1 លានអឺរ៉ូ ទៅក្នុងសហគ្រាសនៅអៀរឡង់ ក្នុងរយ:ពេល 3 ឆ្នាំ
- មូលនិធិវិនិយោគ: ការវិនិយោគអប្បបរមាចំនួន1 លានអឺរ៉ូ ទៅក្នុងក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែល មានការទទួលស្គាល់ ក្នុងរយ:ពេល 3 ឆ្នាំ
- ការវិនិយោគអចលនទ្រព្យ (REIT): ការវិនិយោគអប្បបរមាចំនួន2 លានអឺរ៉ូ ទៅក្នុងក្រុមហ៊ុន ដែល បានចុះបញ្ជី ក្នុងផ្សារមូលប័ត្រនៅអៀរឡង់ រយ:ពេល 3 ឆ្នាំ
- ការធ្វើអំណោយ: ការវិនិយោគទឹកប្រាក់ចំនួន អឺរ៉ូ ទៅក្នុងគម្រោងដែលពាក់ព័ន្ធនឹងសារ:ប្រយោជន៍ សាធារណ: រួមមាន សិល្បះ កីឡា សុខភាព វិស័យអប់រំ និង វប្បធម៌។
តើមានការកាត់បន្ថយចំនួនទឹកប្រាក់នៃការវិនិយោគក្រោមការធ្វើអំណោយឬទេ?
មាន ដោយវិនិយោគិនមួយក្រុមមានគ្នា ៥ នាក់ឬច្រើនជាងនេះមានបំណងរួមបញ្ចូលអំណោយ ដើម្បីចូលរួមចំណែកដល់គម្រោងដែលសមស្រប នោះការវិនិយោគអប្បបរមាចំនួន €400,000 ក្នុងម្នាក់នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្រោម IIP ។
តើធ្វើដូចម្តេច ដើម្បីអាចសំរេចថាជម្រើសមួយណាដែលល្អបំផុត?
មិនមានជំរើស“ ល្អបំផុត” នោះទេ ទោះយ៉ាងណា ការណែនាំទូទៅខ្លះមានលំអិតខាងក្រោម សម្រាប់ ជំរើសនីមួយៗដែលមាន៖
- ជម្រើសវិនិយោគសហគ្រាសនឹងសមស្របសម្រាប់វិនិយោគិនដែលមានបំណងចង់បង្កើតសហគ្រាសថ្មី ឬ វិនិយោគនៅក្នុងអាជីវកម្មដែលមានស្រាប់នៅក្នុងប្រទេសអៀរឡង់។ ជម្រើសនេះនឹងជួយសម្រួលដល់ វិនិយោគិនដែលមានយុទ្ធសាស្រ្តវិនិយោគ ឬ អាជីវកម្មផ្ទាល់ខ្លួនហើយមើលឃើញ អត្ថប្រយោជន៍ របស់ អៀរឡង់ជាទីតាំងសក្តានុពល។
- ជំរើសនៃមូលនិធិវិនិយោគអនុញ្ញាតឱ្យអ្នកវិនិយោគអាចទទួលបាននូវសេវាកម្មរបស់អន្តរការីនៃការវិនិយោគជំនាញដែលបានអនុម័តដើម្បីវិនិយោគលើសក្តានុពលនៃវិស័យសហគ្រាសអៀរឡង់នាពេលអនាគត។
- ជម្រើស REIT ផ្តល់ឱ្យវិនិយោគិន នូវគំរូវិនិយោគលើអចលនទ្រព្យ ដែលមានហានិភ័យទាបដែលការ វិនិយោគត្រូវបានធ្វើពិពិធកម្មទៅទ្រព្យច្រើនប្រភេទ។ ដែនកំណត់បំណុលនៅក្នុង REIT កាត់បន្ថយ ការប្រឈមនឹងហានិភ័យអវិជ្ជមានហើយ REITs គឺជាការវិនិយោគដែលបង្កើតប្រាក់ចំណូល ដែល គេតម្រូវឱ្យមានការចែកចាយប្រាក់ចំណេញភាគច្រើនក្នុងមួយឆ្នាំ ៗ ដូច្នេះជម្រើសនេះអាចបង្កើត លំហូរប្រាក់ចំណូលទៀងទាត់សម្រាប់វិនិយោគិន។
- ជំរើសនៃការធ្វើអំណោយ នឹងជួយសម្រួលដល់វិនិយោគិនដែលមានបំណងចង់ចូលរួមក្នុងសកម្មភាព មនុស្សធម៌និងអ្នកដែលមានបំណងចង់ក្លាយជាម្ចាស់ជើងឯកដែលផ្តល់អត្ថប្រយោជន៍ដល់សាធារណជន។ វាគឺជាជំរើសត្រង់បំផុតហើយនៅពេលដែលអំណោយទានត្រូវបានធ្វើឡើង មិនចាំបាច់មានកាតព្វកិច្ច ហិរញ្ញវត្ថុបន្ថែមទៀតនៅក្រោមកម្មវិធីនេះទេ។
តើមូលនិធិវិនិយោគអាចមកពីប្រាក់កម្ចីដែរឬទេ?
ទេ។ ប្រាក់កម្ចីមិនមែនជាប្រភពមូលនិធិសមស្របសម្រាប់កម្មវិធីនេះទេ។
តើការិយាល័យអន្តោប្រវេសន៍កំណត់តម្លៃទ្រព្យសម្បត្តិរបស់អ្នកដាក់ពាក្យយ៉ាងដូចម្តេច?
រាល់អ្នកដាក់ពាក្យសុំ IIP ត្រូវតែបង្ហាញឱ្យច្បាស់ថាពួកគេមានទឹកប្រាក់សុទ្ធអប្បបរមាដែលទទួលបាន ដោយស្របច្បាប់ចំនួន ២ លានផោន។ អ្នកដាក់ពាក្យត្រូវតែបង្ហាញឱ្យច្បាស់ថាពួកគេជាអ្នកមានឯករាជ្យនិងមិនពឹងផ្អែកលើមូលនិធិដែលជាកម្មសិទ្ធិរបស់បុគ្គលផ្សេងទៀតទេ។
តើមានតម្រូវការស្នាក់នៅសម្រាប់កម្មវិធី IIP ទេ?
មាន ១ ថ្ងៃ ក្នុងមួយឆ្នាំ ។
តើវិនិយោគិនអាចបន្តការអនុញ្ញាតឱ្យរស់នៅបានទេ
បាន។ ដំបូងក្នុងរយៈពេលពីរឆ្នាំ ប្រសិនបើលក្ខខណ្ឌជាក់លាក់ ត្រូវបានបំពេញនៅក្នុង រយៈពេលនេះ។
តើវិនិយោគិនIIP កអាចដាក់ពាក្យសុំសញ្ជាតិបន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យស្នាក់នៅបានទេ?
ចាស។ បេក្ខជន IIP ដែលទទួលបានជោគជ័យមានសិទ្ធិដាក់ពាក្យសុំសញ្ជាតិតាម លក្ខណៈធម្មតាតាម បទប្បញ្ញត្តិនៃច្បាប់ជនជាតិនិងសញ្ជាតិអៀរឡង់ឆ្នាំ ១៩៥៦ ។ ច្បាប់នេះតំរូវអោយអ្នកដាក់ពាក្យសុំសញ្ជាតិ អៀរឡង់មានទីលំនៅក្នុងប្រទេសអៀរឡង់ក្នុងរយៈពេល ១២ ខែ មុនពេលដាក់ពាក្យសុំ និងត្រូវស្នាក់នៅ ក្នុងប្រទេសអៀរឡង់ក្នុងរយៈពេល ៤ ឆ្នាំមុន ៨ ឆ្នាំ ពោលគឺ ៥ ឆ្នាំ។
តើដំណើរការពាក្យស្នើសុំ IIP នាពេលបច្ចុប្បន្ននេះ មានរយៈពេលប៉ុន្មាន?
ប្រហែល៦-៨ ខែ
តើថ្ងៃផុតកំណត់នៃពាក្យសុំចូល សម្រាប់ឆ្នាំ ២០២០ មានពេលណាខ្លះ?
- ២០ មេសា ២០២០ – ២៤ មេសា ២០២០
- ២២ មិថុនា ២០២០ – ២៦ មិថុនា ២០២០
- ៣១ សីហា ២០២០ – ៤ កញ្ញា ២០២០
- ២៦ តុលា ២០២០ – ៣០ តុលា ២០២០
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។