ប្រទេស ក្រិច

សារ:ប្រយោជន៍៖

  • តាមរយ:ការវិនិយោគនៅប្រទេសក្រិច លោកអ្នកអាចក្លាយជាអ្នកមានសិទ្ទិរស់នៅ គ្រប់បណ្តាប្រទេសនៅសហភាពអឺរ៉ុប
  • ដំណើរការឆាប់រហ័ស។ សម្រាប់ អ្នកដាក់ពាក្យដែលទទួលបានជោគជ័យ ប័ណ្ណ GIRP នឹងអាចចេញបានក្នុងរយ:ពេល 6 ខែ គិតពីពេលដាក់ពាក្យ
  • មិនមានតម្រូវការភាសា ការអប់រំ ការស្នាក់នៅ ឫបទពិសោធន៍ការងារ
  • មានជម្រើសវិនិយោគដែលអាចបត់បែនបាន
  • មានសិទ្ធិរស់នៅពេញលេញ នៅប្រទេសក្រិច សម្រាប់ទាំងអ្នកដាក់ពាក្យ ប្តី/ប្រពន្ធ កូនអាយុក្រោម 21 ឆ្នាំ និងឳពុកម្តាយរបស់ទាំងវិនិយោគិន និង ប្តី/ប្រពន្ធ
  • កូនៗអាចទទួលបានការអប់រំដោយមិនគិតថ្លៃ
  • ប័ណ្ណ GIRP នេះមានប្រសិទ្ធិភាពរយ:ពេល 5 ឆ្នាំ និងអាចពន្យារថ្មីបាន 5 ឆ្នាំបន្ថែម ទៀត បើសិននៅរក្សាទុកការវិនិយោគ។

ការវិនិយោគ៖

  • ការវិនិយោគទឹកប្រាក់ចំនួន €250,000 ជាអប្បបរមា ទៅក្នុងអចលនទ្រព្យ
  • អចលនទ្រព្យអាចរក្សាទុកជាលក្ខណ: Freehold ឫ Leasehold
  • អចលនទ្រព្យអាចជាប្រភេទពាណិជ្ជកម្ម ឫ សម្រាប់ស្នាក់នៅ
  • ការវិនិយោគអាចធ្វើជាលក្ខណ:ទោល ឫ ដាក់រួម ឲ្យតែអ្នកដាក់ពាក្យធ្វើការវិនិយោគ យ៉ាងតិច €250,000
  • ការដាក់ជួលត្រូវមានរយ:ពេល 10 ឆ្នាំ ជាអប្បបរមា ដោយត្រូវបង់ប្រាក់មុនអប្បបរមា ចំនួន €250,000
  • ការវិនិយោគអាចធ្វើដោយផ្ទាល់ ឫ តាមរយ:ក្រុមហ៊ុន
  • ការវិនិយោគអាចធ្វើឡើងនៅជាលក្ខណ:ប្រភេទអចលនទ្រព្យទោល ឫ ច្រើន ឲ្យតែ តម្លៃសរុបបញ្ជូលគ្នានៃអចលនទ្រព្យនោះមានតម្លៃ €250,000
  • ប្រភេទអចលនទ្រព្យជាប់មាត់សមុទ្រច្រើនបែបដែលមានគុណភាពខ្ពស់ មានផ្តល់ជូន នៅតំបន់ដ៏ស្រស់ស្អាតដូចជា Chania Santorini និង Paros។

គុណប្រយោជន៍នៃការរស់នៅប្រទេសក្រិច៖

អាចធ្វើដំណើរដោយសេរីក្នុងបណ្តាប្រទេសនៅតំបន់  Schengen

  • ដើមកំណើតនៃអារ្យធម៌លោកខាងលិច
  • ជាតំបន់ដែលមានជាតិបំពុលតិចជាងគេបំផុតលើពិភពលោក
  • ទិដ្ឋភាពសមុទ្រមេឌីទេរ៉ាណេ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត
  • គុណភាពជីវិតរស់នៅប្រសើរជាងគេ។

 

ដំណើរការ៖

  • ត្រូវធ្វើដំណើរទៅ ប្រទេសក្រិច ដើម្បីបើកគណនីធនាគារក្នុងស្រុក ជ្រើសរើសអចលនទ្រព្យ និងបង់ប្រាក់កក់អចលនទ្រព្យ
  • ផ្ញើរទឹកប្រាក់ សម្រាប់ការទិញអចលនទ្រព្យ និងកម្រៃពាក្យស្នើសុំ ទៅគណនីធនាគារនៅក្រិច
  • បញ្ជប់ការទិញអចលនទ្រព្យ និងស្នើសុំថ្ងៃដាក់ពាក្យ
  • នៅថ្ងៃណាត់ជួប ត្រូវធ្វើការដាក់ពាក្យស្នើសុំ និងឯកសារពាក់ព័ន្ធ លិខិតពិនិត្យសុខភាព និងឯកសារកិច្ចសន្យានៃការវិនិយោគដែលមានគុណភាព
  • ការអនុម័ត អាចនឹងទទួលបាន នៅរវាង 2 ខែ
  • បន្ទាប់ពីការអនុម័តរួច អ្នកដាក់ពាក្យត្រូវមានទិដ្ឋាការចូល និងធ្វើដំណើរទៅប្រទេសក្រិច សម្រាប់ការចេញប័ណ្ណ GIRP
  • សមាជិកគ្រួសារមានជម្រើសធ្វើដំណើរទៅប្រទេសក្រិច នៅពេលក្រោយ ដើម្បីទទួលបាន ប័ណ្ណរបស់ពួកគេ។

តម្រូវការ៖

  • អ្នកដាក់ពាក្យត្រូវតែជាជនជាតិមិនមែនអឺរ៉ុប
  • អ្នកដាក់ពាក្យត្រូវមានអាយុលើសពី 18 ឆ្នាំ និងមានសុខភាពល្អ
  • ធ្វើការវិនិយោគអចលនទ្រព្យមានគុណភាព
  • ការវិនិយោគត្រូវរក្សាទុកក្នុងអំឡុងរយ:ពេលប័ណ្ណស្នាក់នៅដែលតម្រូវ
  • ភស្តុតាងបង្ហាញថាអ្នកដាក់ពាក្យមិនមានប្រវត្តិឧក្រិដ្ឋណាមួយ។

FAQ

តើចំនួនទឹកប្រាក់វិនិយោគជាអប្បបរមាមានចំនួនប៉ុន្មាន?

តម្រូវការស្របច្បាប់ជាអប្បបរមាគឺ 250,000 អឺរ៉ូ។

តើក្រុមគ្រួសាររបស់បេក្ខជនអាចទទួលបានអត្ថប្រយោជន៍ពីប័ណ្ណស្នាក់នៅដែរឬទេ?

បាន ប្តីប្រពន្ធ និងកូនដែលមានអាយុក្រោម 21ឆ្នាំ (រួមទាំងកូនចិញឹ្ចម) ក៏ដូចជាមាតាបិតារបស់វិនិយោគិន និងប្តីប្រពន្ធរបស់វិនិយោគិន។

តើនឹងមានអ្វីកើតឡើងនៅពេលអ្នកនៅក្នុងបន្ទុកម្នាក់ឈានដល់អាយុ21ឆ្នាំ? តើពួកគេនឹងបាត់បង់ប័ណ្ណស្នាក់នៅទេ?

ទេ ដោយឡែកចាប់ពីអាយុ 21 ទៅ 24 ឆ្នាំ អ្នកនៅក្នុងបន្ទុកត្រូវតែធ្វើការបន្តប័ណ្ណស្នាក់នៅ របស់ពួកគេជាងរៀងរាល់ឆ្នាំ។ បើសិនជាអ្នកនៅក្នុងបន្ទុកចង់រក្សាទុកប័ណ្ណសា្នក់នៅរបស់ពួកគេបន្ទាប់ពីអាយុ 24 ឆ្នាំ ពួកគេត្រូវធ្វើការវិនិយោគ ដោយខ្លួនឯង។

តើដំណើរការដាក់ពាក្យស្នើសុំរួមមានការសម្ភាសន៍ដែរឬទេ?

ទេ។

ជាមួយនឹងប័ណ្ណស្នាក់នៅ តើប្រទេសណាខ្លះដែលអ្នកដាក់ពាក្យអាចទៅបានដោយគ្មានទិដ្ឋាការ?

អ្នកដាក់ពាក្យអាចធ្វើដំណើរទៅតំបន់Schengen ក្នុងរយ:ពេល 90 ថ្ងៃ ក្នុងអំឡុងពេល 180 ថ្ងៃ។

តើបេក្ខជនអាចធ្វើការនៅបណ្តាប្រទេសអ៊ឺរ៉ុបផ្សេងទៀតដោយស្វ័យប្រវតិ្ត នៅក្រោម GIRP បានដែរឬទេ?

ទេ

តើមានកាតព្វកិច្ចរស់នៅក្នុងប្រទេសក្រិកដែរឬទេ បន្ទាប់ពីការចេញលិខិតអនុញ្ញាតស្នាក់នៅ?

ទេ អ្នកដាក់ពាក្យពុំចាំបាច់ធ្វើដំណើរទៅកាន់ ប្រទេសក្រិកបន្ទាប់ពីទទួលបានប័ណ្ណស្នាក់នៅទេ តែអ្នកដាក់ពាក្យនឹងត្រូវធ្វើ ដំណើរទៅប្រទេសក្រិក ក្នុងអំឡុងពេលរៀបចំឯកសារ។

ប័ណ្ណស្នាក់នៅមានសុពលភាពរយៈពេល 5 ឆ្នាំ - តើនឹងមានអ្វីកើតឡើងបន្ទាប់?

វិនិយោគិនត្រូវតែធ្វើប័ណ្ណស្នាក់នៅសារជាថ្មី ដែលនឹងត្រូវបានបន្តជាថ្មីយ៉ាងងាយស្រួល ដរាបណា វិនិយោគិនអាចបង្ហាញថាការវិនិយោគត្រូវបានរក្សា។

តើបេក្ខជននឹងទទួលបានអត្ថប្រយោជន៍ឧបត្ថម្ភខាងថែទាំសុខភាព និងការអប់រំក្នុងនាមជាអ្នកស្នាក់នៅប្រទេស ក្រិកដែរឬទេ? ហើយមានអត្ថប្រយោជន៍សង្គមផ្សេងទៀតដែរឬទេ?

បាន អ្នកកាន់ប័ណ្ណស្នាក់នៅម្នាក់អាចទទួលបានអត្ថប្រយោជន៍ដូចប្រជាជនក្រិក ដូចជាអត្ថប្រយោជន៍សង្គម ការទទួលបានការព្យាបាល និងប្រព័ន្ធអប់រំដោយឥតគិតថ្លៃ។

តើអាចមានការទទួលបានសញ្ជាតិក្រិក (លិខិតឆ្លងដែន) ដែរឬទេ? បើមាន តើក្នុងលក្ខខណ្ឌអ្វីខ្លះ?

ចាប់តាំងពីខែមីនាឆ្នាំ 2018 អ្នកកាន់ GIRP អាចដាក់ពាក្យសុំសញ្ជាតិក្រិកបន្ទាប់ពីការស្នាក់នៅស្របច្បាប់អស់រយៈពេល 7 ឆ្នាំនៅប្រទេសក្រិកដែលត្រូវបំពេញលក្ខខណ្ឌស្នាក់នៅ និងតម្រូវការភាសា។

តើការវិនិយោគនេះអាចធ្វើឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេសក្រិក ឬតាមតំបន់ខ្លះតែប៉ុណ្ណោះ?

ការវិនិយោគនេះអាចធ្វើឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេសក្រិក។

តើបេក្ខជនអាចរស់នៅក្នុងអចលនទ្រព្យដែលខ្លួនបានធ្វើការវិនិយោគដែរឬទេ?

អតិថិជននឹងជាម្ចាស់កម្មសិទ្ធិពេញលេញ។ ដូច្នេះវិនិយោគិនមានសិទ្ធិប្រើប្រាស់ពេញលេញក្នុងនាមជាម្ចាស់ និងម្ចាស់ដីហើយមានសិទ្ធិពេញលេញក្នុងការរស់នៅទីនោះឬជួលអចលនទ្រព្យនោះ។

តើបេក្ខជនអាចធ្វើការវិនិយោគផ្សេងទៀតនៅក្នុងប្រទេសក្រិកបានដែរឬទេ បន្ចាប់ពីបានធ្វើការវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់?

អាច វិនិយោគិនអាចធ្វើការវិនិយោគបន្ថែម ឬធ្វើការទិញដោយខ្លួនឯង។

តើអតិថិជនត្រូវរក្សាទុកការវិនិយោគក្នុងប្រទេសក្រិកក្នុងរយៈពេលយូរប៉ុនណា?

ដរាបណាវិនិយោគិនចង់រក្សាប័ណ្ណស្នាក់របស់គាត់ ដោយពិចារណាថាការអនុញ្ញាតត្រូវបានផ្តល់អោយ តែដរាបណាលក្ខខណ្ឌពេញលេញ។ ដូច្នេះប្រសិនបើបេក្ខជនលក់អចលនទ្រព្យ ការអនុញ្ញាតិ នឹងលែងមានប្រសិទ្ធិភាពទៀតហើយ។

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។