ប្រទេស ម៉ាល់តា

អត្ថប្រយោជន៍

  • សមាជិកក្នុងបន្ទុករួមមាន៖
    • ប្តី/ប្រពន្ធ
    • កូនក្នុងបន្ទុក ត្រឹម អាយុ 28 ឆ្នាំ
    • ឪពុកម្តាយ រឺ ជីដូនជីតាក្នុងបន្ទុក ដែលមានអាយុយ៉ាងតិច 55 ឆ្នាំ
  • ជាសមាជិកនៃសហគមន៍អឺរ៉ុប និង Schengen
  • អ្នកដាក់ពាក្យអាចរស់នៅ ធ្វើដំណើរ រៀន និង​ទិញដី ឫអចលនទ្រព្យ នៅគ្រប់ទីកន្លែង ក្នុងប្រទេស សហគមន៍អឺរ៉ុប ទាំង 28 ប្រទេស
  • អនុញ្ញាតអោយមានសញ្ជាតិពីរ
  • ការទទួលបានសញ្ជាតិពេញមួយជីវិត ដែលអាចបន្តដល់ជំនាន់បន្ទាប់
  • អ្នកដាក់ពាក្យអាចរស់នៅ ធ្វើដំណើរ ធ្វើការ រៀន និងទិញដី រឺ អចលនទ្រព្យ គ្រប់ទីកន្លែង នៅក្នុងបណ្តាប្រទេសអឺរ៉ុបទាំង 28 និងស្វីស
  • អាចធ្វើដំណើរដោយគ្មានទិដ្ឋាការ ទៅជាង 180 ប្រទេស រួមមាន ចក្រភព អង់គ្លេស អឺរ៉ុប              កាណាដា  និង សហរដ្ឋអាមេរិក (eTA)
  • យុត្តាធិការខាងផ្នែកពន្ធដារ យ៉ាងមានប្រសិទ្ធិភាព និងមានចំនួនទាប
  • ទទួលបានការអប់រំជាសាធារណ: និង ប្រព័ន្ធថែទាំសុខភាពដោយឥតគិតថ្លៃ
  • មិនមាន​តម្រូវការភាសា
  • មិនមានតម្រូវការគ្រប់គ្រង និងការអប់រំ។

តម្រូវការវិនិយោគ៖

អ្នកដាក់ពាក្យត្រូវធ្វើការវិនិយោគក្នុង 3 ចំណុច៖

  • ការវិនិយោគខាងអចលនទ្រព្យ ទៅក្នុងរបៀបដូចខាងក្រោម៖
    • ការវិនិយោគក្នុងទឹកប្រាក់យ៉ាងតិច EUR 700,000 ទៅក្នុង អចលនទ្រព្យ (ដោយត្រូវ រក្សាទុកយ៉ាងតិច 5 ឆ្នាំ); ឫ
    • ការដាក់ជួល អចលនទ្រព្យ ដោយត្រូវមានតម្លៃជួលប្រចាំឆ្នាំយ៉ាងតិច
    • EUR 16,000 (ក្នុងរយ:ពេលអប្បបរមា 5 ឆ្នាំ)
  • ការបរិច្ចាគក្នុងចំនួន EUR 650,000 (ស្នាក់នៅ 36 ខែ) រឺ EUR 750,000 (ស្នាក់នៅ 12 ខែ) អោយទៅរដ្ឋាភិបាលម៉ាល់តា។ រាល់ការបន្ថែមសមាជិកម្នាក់ ត្រូវបន្ថែមទឹកប្រាក់ EUR 50,000
  • បរិច្ឋាគទឹកប្រាក់យ៉ាងតិចចំនួន EUR 10,000 ទៅ មូលនិធីផ្នែក វិទ្យាសាស្ត្រ កីឡា វប្បធម៌ សប្បុរសធម៌ រឺ អង្គការ រឺ អង្គភាពមិនមែនរដ្ឋាភិបាល។

តម្រូវការ

  • អាយុលើសពី 18 ឆ្នាំ និងមិនមែនជាជនជាតិអឺរ៉ុប
  • ត្រូវធ្វើការវិនិយោគ និងបរិច្ចាគតាមលក្ខខណ្ឌនៅម៉ាល់តា
  • កាន់កាប់អចលនទ្រព្យ ក្នុងរយ:ពេលយ៉ាងតិច 5 ឆ្នាំ ចាប់ពីពេលទទួលបានវិញ្ញាបនប័ត្រសញ្ជាតិ
  • មិនមានប្រវត្តិឧក្រិដ្ឋកម្ម
  • ត្រូវធ្វើការទិញធានារ៉ាប់រ៉ងសុខភាពសម្រាប់សមាជិកគ្រួសារទាំងអស់
  • ត្រូវមានសុខភាពល្អ និងមានប្រវត្តិអត្តចរិតល្អ
  • ផ្តល់នូវភស្តុតាងនៃប្រភពទុន ដែលត្រូវប្រើប្រាស់សម្រាប់ការវិនិយោគ
  • ត្រូវបង្ហាញពីអំណ:អំណាងស្នាក់នៅប្រទេស ម៉ាល់តា
  • ត្រូវកាន់កាប់លក្ខខណ្ឌស្នាក់នៅ នៅប្រទេស ម៉ាល់តា យ៉ាងតិច 12 ខែ រឺ 36 ខែ មុនពេលទទួលបានសញ្ជាតិ
  • បង្ហាញពីទំនាក់ទំនងជាមួយនឹងម៉ាល់តា។

ដំណើរការ

  • រៀបចំពាក្យស្នើសុំ និងចុះហត្ថលេខាលើ Power of Attorney
  • ដាក់ពាក្យយកសិទ្ធិស្នាក់នៅ នៅម៉ាល់តា និង ចាប់ផ្តើមដំណើរការត្រួតពិនិត្យលក្ខណ:សម្បត្តិវគ្គទី
  • ធ្វើដំណើរទៅម៉ាល់តា ដើម្បីធ្វើជីវមាត្រ (Biometric)
  • នៅពេលទទួលបានប័ណ្ណស្នាក់នៅ ត្រូវដាក់ពាក្យស្នើសុំសញ្ជាតិ តាមរយ:ក្រុមហ៊ុនដែលមានការទទួលស្គាល់ពីរដ្ឋាភិបាល
  • មានការត្រួតពិនិត្យពាក្យស្នើសុំដោយអាជ្ញាធរម៉ាល់តា និងដំណើរការត្រួតពិនិត្យលក្ខណ:សម្បត្តិ វគ្គទី2 ទី3 និង ទី4 ដើម្បីទទួលបានលទ្ធផលនៃលក្ខណ:សម្បត្តិ
  • រយ:ពេល 12 ទៅ 36 ខែ ដាក់ពាក្យស្នើសុំសញ្ជាតិ
  • មានការត្រួតពិនិត្យពាក្យស្នើសុំ និងការធ្វើបច្ចុប្បន្នភាពនៃការត្រួតពិនិត្យលក្ខណ:សម្បត្តិ
  • បន្ទាប់ពីទទួលបានការអនុម័តលើពាក្យស្នើសុំសញ្ជាតិ ត្រូវបំពេញលក្ខខណ្ឌបង់ការបរិច្ចាគ និងការវិនិយោគ
  • ធ្វើការស្បថស្បែនៅម៉ាល់តា និងការចេញអោយនូវវិញ្ញានបនប័ត្រសញ្ជាតិតូបនីយកម្ម។

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។