ហ្រ្គីណាដា

អត្ថប្រយោជន៍

  • ដំណើរការឆាប់រហ័ស
  • កូនក្នុងបន្ទុកអាយុក្រោម ៣០ឆ្នាំ អាចដាក់បញ្ចូលក្នុងកម្មវិធីបាន
  • ឪពុកម្តាយក្នុងបន្ទុកអាយុលើសពី ៥៥ឆ្នាំ អាចដាក់បញ្ចូលក្នុងកម្មវិធីបាន
  • បងប្អូនបង្កើតរបស់អ្នកដាក់ពាក្យសុំ និងរបស់ស្វាមី/ភរិយា អាចដាក់បញ្ចូលក្នុងកម្មវិធីបាន ប្រសិនបើពួកគាត់នៅមិនទាន់រៀបការ និងគ្មានកូន
  • អ្នកទិញអចលនទ្រព្យបន្ត អាចមានសិទ្ធិទទួលបានសញ្ជាតិក្រោមលក្ខខណ្ឌមួយចំនួន
  • អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការទៅជាង ១៤០ប្រទេស រួមមានប្រទេសចិន ប្រទេសប្រេស៊ីល ចក្រភពអង់គ្លេស រុស្សី និងតំបន់ Schengen
  • មានលទ្ធភាពអាចដាក់ពាក្យសុំទិដ្ឋាការសម្រាប់ប្រទេសអូស្ត្រាលីបាន
  • មិនចាំបាច់ទៅស្នាក់នៅ
  • មិនចាំបាច់មានកិច្ចសម្ភាសន៍
  • មិនគិតពន្ធដារលើប្រាក់ចំណូលបានពីទូទាំងពិភពលោក
  • មិនត្រូវការឲ្យមានចំណេះដឹងភាសាអង់គ្លេស

ជម្រើសវិនិយោគ

ការវិនិយោគក្នុងអចលនទ្រព្យ

  • វិនិយោគយ៉ាងតិច ៣៥០.០០០ (បីរយហាសិបពាន់) ដុល្លារអាមេរិក​ ទៅក្នុងគម្រោង​អចលនទ្រព្យដែលអនុម័តដោយរដ្ឋាភិបាល
  • អចលនទ្រព្យត្រូវរក្សាទុកយ៉ាងតិច ៣ឆ្នាំ
  • កម្រៃសេវាបន្ថែមដូចជា កម្រៃរត់ការ រៀបចំឯកសារ ត្រួតពិនិត្យឯកសារ និងកម្រៃសេវារដ្ឋាភិបាលផ្សេងៗ

មូលនិធិរដ្ឋាភិបាល (National Transformation Fund)

  • ទឹកប្រាក់ចំនួន ១៥០.០០០ សម្រាប់អ្នកដាក់ពាក្យស្នើសុំម្នាក់ឯង ដាក់ចូលទៅក្នុងគម្រោងវឌ្ឍនភាព ផ្ទាល់ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់ប្រទេស ហ្គ្រីណាដា
  • កម្រៃសេវាបន្ថែមរួមមាន កម្រៃរត់ការនិងរៀបចំឯកសារ និងត្រួតពិនិត្យឯកសារ និងកម្រៃសេវា រដ្ឋាភិបាលផ្សេងៗ។

លក្ខខណ្ឌ

  • ត្រូវមានអាយុលើសពី ១៨ ឆ្នាំ
  • មិនត្រូវមានប្រវត្តិជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌណាមួយ
  • បំពេញការត្រួតពិនិត្យសុខភាពសព្វគ្រប់
  • ដាក់ពាក្យតាមភ្នាក់ងារដែលត្រូវបានអនុញ្ញាត

ដំណើរការ

  • ដាក់ទម្រង់ពាក្យស្នើសុំអោយសព្វគ្រប់ រួមទាំងឯកសារគ្រប់យ៉ាងដែលត្រូវការ
  • បង់កម្រៃសេវាត្រួតពិនិត្យ និងដាក់ឯកសារ
  • បញ្ចប់ដំណើរការត្រួតពិនិត្យឯកសារ
  • គណ:កម្មការផ្តល់សញ្ជាតិតាមរយ:ការវិនិយោគរបស់ ហ្រ្គីណាដា​ នឹងដាក់ការណែនាំនេះទៅរដ្ខមន្រ្តី​ដែលពាក់ព័ន្ធ
  • ការសម្រេចនឹងអាចដឹងបាន នៅរវាង ៦០ថ្ងៃ គិតចាប់ពីថ្ងៃដែលដាក់ឯកសារស្នើសុំផ្លូវការ
  • ការបញ្ជូនចំនួនប្រាក់វិនិយោគទៅ ហ្គ្រីណាដា
  • ការចេញជាវិញ្ញាបនប័ត្រសញ្ជាតិ ហ្គ្រីណាដា និងលិខិតឆ្លងដែន នៅរវាង ១ខែ គិតចាប់ពីថ្ងៃបញ្ចប់ការ ដាក់ពាក្យស្នើសុំ ហើយទឹកប្រាក់វិនិយោគត្រូវបានបង់សព្វគ្រប់។

FAQ

តើកម្មវិធីទទួលបានសញ្ជាតិតាមរយ:ការវិនិយោគគឺជាអ្វី?

កម្មវិធីទទួលបានសញ្ជាតិតាមរយ:ការវិនិយោគ នៅប្រទេស ហ្គ្រីណាដា ផ្តល់ជូនឳកាសដល់វិនិយោគិន និង ក្រុមគ្រួសាររបស់ពួកគេ ដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានសញ្ជាតិ និង លិខិតឆ្លងដែន ពេញសិទ្ធិ តាមរយ:ការវិនិយោគដែលមានការទទួលស្គាល់នៅក្នុងប្រទេស ហ្គ្រីណាដា។

បច្ចុប្បន្ននេះ មានជម្រើសវិនិយោគចំនួនពីរ៖

មូលនិធីសម្រាប់ជាតិ

  • ការវិនិយោគទឹកប្រាក់ចំនួន USD 200,000 សម្រាប់អ្នកដាក់ពាក្យទោល ឫគ្រួសារមានសមាជិក 4 នាក់ (ទឹកប្រាក់ USD 25,000 សម្រាប់ ការបន្ថែមអ្នកនៅក្នុងបន្ទុក ក្នុងម្នាក់)

អចលនទ្រព្យ

  • ការវិនិយោគទឹកប្រាក់ចំនួន USD 220,000 ទៅក្នុងគម្រោងដែលមានការអនុម័យក្នុងវិស័យទេសចរណ៍ ហើយត្រូវរក្សាទុកជាអប្បរមា ចំនួន 5 ឆ្នាំ។
  • ការវិនិយោគទឹកប្រាក់ USD 350,000 ទៅក្នុងគម្រោងអចលនទ្រព្យដែលមានការអនុម័ត និងត្រូវរក្សាទុក រយ:ពេលអប្បបរមា 3 ឆ្នាំ។

ដំណើរការឯកសារ ការត្រួតពិនិត្យលក្ខណ:សម្បត្តិ និង កម្រៃសេវាសម្រាប់រដ្ឋាភិបាល គឺជាកម្រៃសេវាបន្ថែម ដែលមិនមានបូកបញ្ចូលក្នុងចំនួនទឹកប្រាក់វិនិយោគទេ។​ សូមប្រើប្រាស់តារាងគណនាតម្លៃសេវា សម្រាប់ ចំនួនទឹកប្រាក់សរុប អាស្រ័យនឹងលក្ខខណ្ឌជាក់ស្តែង។

តើអ្នកណាខ្លះដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់សម្រាប់ការទទួលបានសញ្ជាតិនេះ?

ដើម្បីបំពេញលក្ខខណ្ឌទទួលបានសញ្ជាតិនេះ អ្នកដាក់ពាក្យបង្គោលត្រូវមានអាយុលើសពី 18 ឆ្នាំ មានអត្តចរិក ល្អ មិនមានប្រវត្តិឧក្រិដ្ឋ និងតម្រូវអោយធ្វើការបរិច្ចាគ និងវិនិយោគទៅក្នុងជម្រើសដែលមាន ការទទួលស្គាល់។

អ្នកដាក់ពាក្យដែលមិនមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ គឺ៖

  • ផ្តល់ពត៌មានក្លែងក្លាយ នៅក្នុងពាក្យស្នើសុំ
  • ធ្លាប់មានជាប់ចោទបទល្មើស នៅប្រទេសណាមួយ ដែលការផ្តន្ទាទោសជាអតិបរមា ក្នុងរយ:ពេលអតិបរមា សម្រាប់បទល្មើសដូច ឫ ប្រហាក់ប្រហែល នៅក្នុង ហ្គ្រីណាដា ដែលជាប់ពន្ធនាគារ មិនលើសពី 6 ខែ (លើកលែងតែបទល្មើសនោះទទួលបានការលើកលែងទោស)
  • គឺជាមុខសញ្ញា នៃការស៊ើបអង្កេតបទឧក្រិដ្ឋ
  • ជាប់ជាមុខសញ្ញានៃហានិភ័យសន្តិសុខជាតិ សម្រាប់ ប្រទេស ហ្គ្រីណាដា ឫប្រទេសផ្សេងទៀត
  • ជាប់ពាក់ព័ន្ធនឹងសកម្មភាពណាមួយដែលអាចនឹងបង្កអោយមានជម្លោះនៅប្រទេស ហ្គ្រីណាដា
  • ធ្លាប់ត្រូវបានបដិសេធការស្នើសុំទិដ្ឋាការ ទៅបណ្តាប្រទេសណា ដែលប្រទេស អាន់ទីហ្គ័រ និងបាបូដា ផ្តល់ សិទ្ធិធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ និងអ្នកមិនដែលទទួលបានទិដ្ឋាការ ទៅប្រទេស ដែលធ្លាប់ ធ្វើការបដិសេធ។
តើអ្នកណាខ្លះដែលអាចជាប់ឈ្មោះជា អ្នកដាក់ពាក្យក្នុងបន្ទុកក្នុងពាក្យស្នើសុំនេះ?
  • ប្តី/ប្រពន្ធ នៃអ្នកដាក់ពាក្យបង្គោល
  • កូនក្នុងបន្ទុក របស់អ្នកដាក់ពាក្យបង្គោល ឫ ប្តី/ប្រពន្ធ ដែលមានអាយុត្រឹម 30 ឆ្នាំ ដែលស្ថិតក្រោមបន្ទុក របស់អ្នកអ្នកដាក់បង្គោល ឫ ប្តី/ប្រពន្ធ
  • ឪពុកម្តាយ ឫ ជីដូនជីតា​ នៃអ្នកដាក់ពាក្យបង្គោល ឫ ប្តី/ប្រពន្ធ ដែលស្ថិតក្រោមបន្ទុក ដោយអ្នកដាក់ពាក្យ បង្គោល
  • បងប្អូនបង្កើតដែលនៅលីវ និងមិនទាន់មានកូន របស់អ្នកដាក់ពាក្យបង្គោល ឫ របស់ប្តី/ប្រពន្ធ ដែលមានអាយុ យ៉ាងតិច 18 ឆ្នាំ
  • កូនដែលកើតក្នុងរយ:ពេល 12 ខែ ចាប់ពីពេលទទួលបានសញ្ជាតិ។
តើអ្វីខ្លះជាសារ:ប្រយោជន៍ ក្នុងការយកសញ្ជាតិប្រទេស ហ្គ្រីណាដា?

លិខិតឆ្លងដែន នៃប្រទេស ហ្គ្រីណាដា ជួយអោយលោកអ្នកធ្វើដំណើរដោយមិនចាំបាច់ទិដ្ឋាការ ទៅ 140 ប្រទេស រួមមាន ចិន ហុងកុង រុស្សី សិង្ហបុរី ចក្រភពអង់គ្លេស និង សហគមន៍អឺរ៉ុប។

ប្រទេសនេះអនុញ្ញាតិអោយមានសញ្ជាតិពីរ ហើយមានប្រសិទ្ធិភាពពេញមួយជីវិត និងអាចផ្តល់ដល់សមាជិក គ្រួសារជំនាន់ទីពីរ (កូនដែលកើតបន្ទាប់ពីឯកសារបានអនុម័ត) និងសមាជិកគ្រួសារជំនាន់ទីបី (មិនជា ស្វ័យប្រវត្តិ នៅក្រោមលក្ខខណ្ឌមួយចំនួន)។

តើជនជាតិហ្គ្រីណាដា អាចដាក់ពាក្យយក ទិដ្ឋាការ E-2 ទៅសហរដ្ឋអាមេរិកបានទេ?

បាន។ ទិដ្ឋាការ E-2 អនុញ្ញាតអោយវិនិយោគិនបរទេស រស់នៅ និងធ្វើការ នៅសហរដ្ឋអាមេរិកបាន និង អាចបន្តសុពលភាពមិនមានកាលកំណត់។ ទិដ្ឋាការ E-2 នេះ អាចស្នើសុំបានសម្រាប់តែជនជាតិមកពីប្រទេស មួយចំនូនតែប៉ុណ្ណោះ ដែលមានសន្ធិសញ្ញាជាមួយ សហរដ្ឋអាមេរិក ក្នុងនោះរួមមាន ប្រទេស ហ្គ្រីណាដា។ សម្រាប់ពត៌មានបន្ថែម សូមទាក់ទងក្រុមការងារប្រឹក្សាផ្លូវច្បាប់របស់ពួកយើង។

តើដំណើរការឯកសារ ជាធម្មតាមានរយ:ពេលប៉ុន្មាន?

ដំណើរការឯកសារ គឺមានរយ:ពេល ប្រហែល 6 ខែ។

តើខ្ញុំចាំបាច់ត្រូវធ្វើដំណើរ ឫទៅរស់នៅ ប្រទេស ដូមីនីកា ជាផ្នែកមួយនៃដំណើរការឯកសារសញ្ជាតិដែរ ឫទេ?

មិនមានទេ។ មិនមានតម្រូវការអោយលោកអ្នកធ្វើដំណើរ ឫ ទៅរស់នៅប្រទេស ហ្គ្រីណាដា មុនពេល ទទួលបានសញ្ជាតិនោះទេ។

តើខ្ញុំចាំបាច់ត្រូវបង្ហាញ ពីប្រភពដើមទុន សម្រាប់ការវិនិយោគដែររឺទេ?

អ្នកដាក់ពាក្យចាំបាច់ត្រូវបង្ហាញថា ពួកគេមានដើមទុនគ្រប់គ្រាន់ ដើម្បីធ្វើការវិនិយោគ។ ប្រភេទឯកសារតម្រូវ គឺប្រែប្រួលជាក់ស្តែង អាស្រ័យនឹងប្រភព នៃទឹកប្រាក់វិនិយោគ។

តើខ្ញុំអាចប្រើប្រាស់ទឹកប្រាក់ ដែលផ្តល់ជាអំណោយដោយ មិត្តភ័ក្តិ ឫ សមាជិកគ្រួសារ សម្រាប់ជាការវិនិយោគ បានដែរទេ?

បាន អ្នកដាក់ពាក្យអាចដាក់ទឹកប្រាក់ ដែលផ្តល់ជាអំណោយដោយ មិត្តភក្តិ ឫ សមាជិកគ្រួសារ សម្រាប់ការវិនិយោគ។ ក្នុងករណីនេះ យើងត្រូវការស្នើសុំឯកសារបន្ថែមពីអ្នកឧបត្ថម្ភ ទាក់ទងនឹងប្រភព ទឹកប្រាក់នោះ។ ប្រភេទឯកសារដែលត្រូវការ នឹងប្រែប្រួល អាស្រ័យនឹងប្រភពនៃទឹកប្រាក់នោះ។

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។