ពត៌មាននិងព្រឹត្តិការណ៍ផ្សេងៗ

Citizenship by investment second passport

ការណែនាំពេញលេញស្តីអំពីសិទ្ធិរស់នៅនិងសញ្ជាតិតាមការវិនិយោគ (អ្វីខ្លះ, ហេតុអ្វី, នឹងត្រូវធ្វើយ៉ាងណា)

ការធ្វើអន្តោប្រវេសន៍គឺហាក់បីដូចជាទិដ្ឋភាពពិសេលជាសកល។ ប្រជាជនមកពីជុំវិញពិភពលោកធ្វើដំណើរតាមទិសដៅផ្សេងៗគ្នាដើម្បីធ្វើអន្តោប្រវេសន៏ទៅកាន់ប្រទេសនានាដោយរំពឹងពីទស្សនវិស័យប្រសើរជាងមុន។ របាយការណ៍របស់អង្គការសហប្រជាជាតិបានដាក់ចំនួនជនអន្តោប្រវេសន៍អន្តរជាតិសរុបចំនួន ២៧២ លាននាក់ឬជាង ៣.៥ ភាគរយនៃចំនួនប្រជាជនពិភពលោកដោយក្នុងនោះមានជនអន្តោប្រវេសន៍អន្តរជាតិចំនួន ៣ នាក់ក្នុងចំណោម ៤ នាក់ ស្ថិតក្នុងក្រុមដែលមានវ័យកំពុងពេញធ្វើការ។ ការធ្វើអន្តោប្រវេសន៏ទាំងនេះបានបង្កើតគំនិតបដិវត្តនៃ “ការស្នាក់នៅដោយការវិនិយោគ” និង​​ “សញ្ជាតិដោយការវិនិយោគ” (ឬ“ RCBI”) ក្រោមវិស័យវិនិយោគអន្តោប្រវេសន៍ដែលមានតម្លៃខ្ពស់ជាង ៣,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ ។ វិស័យអន្តោប្រវេសន៍តាមការវិនិយោគនេះគឺកំពុងទទួលបានប្រជាប្រិយភាពទូទាំងពិភពលោក។ កម្មវិធីអន្តោប្រវេសន៍តាមការវិនិយោគដែលពេញនិយមបំផុតមួយចំនួនបានឃើញពីកំណើនទ្វេដងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ សម្រាប់បុគ្គលដែលមានចំណាប់អារម្មណ៍ក្នុងការទទួលបានសញ្ជាតិឬការស្នាក់នៅបរទេសយ៉ាងឆាប់រហ័សនិងទទួលបានលិខិតឆ្លងដែនទីពីរ, ការណែនាំនេះនឹងបញ្ជាក់ពីគំនិតនៃការធ្វើអន្តោប្រវេសន៏វិនិយោគ, និន្នាការឈានមុខគេនៅក្នុងវិស័យអន្តោប្រវេសន៍អន្តរជាតិ, និងគន្លឹះដើម្បីធានាការស្នាក់នៅឬសញ្ជាតិនាពេលអនាគតរបស់អ្នកនិងគ្រួសាររបស់អ្នកតាមរយៈកម្មវិធីអ្នកវិនិយោគអន្តោប្រវេសន៍។ តើអ្វីទៅជាការធ្វើអន្តោប្រវេសន៍តាមការវិនិយោគ? ការធ្វើអន្តោប្រវេសន៍តាមការវិនិយោគពេលខ្លះ ត្រូវបានគេស្គាល់ថាជាកម្មវិធីវិនិយោគិនដើម្បីអន្តោប្រវេសន៍ – គឺជាដំណើរការដែលប្រទេសនានាប្រមូលដើមទុនពីជនអន្តោប្រវេសន៍បរទេស, ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យពួកគេនូវការស្នាក់នៅឬសញ្ជាតិជាថ្នូរនឹងការវិនិយោគ។​ កម្មវិធីនេះអនុញ្ញាតឱ្យប្រទេសនានាប្រមូលថវិកាសម្រាប់កម្មវិធីសាធារណៈផ្សេងៗគ្នា និងដើម្បីទាក់ទាញដើមទុនបរទេស។ ផ្ទុយទៅវិញវិនិយោគិនបរទេសអាចរស់នៅក្នុងប្រទេសវិនិយោគដោយស្របច្បាប់នឹងទទួលបានការស្នាក់នៅ ឬ សញ្ជាតិយ៉ាងឆាប់រហ័សដែលទទួលបានអត្ថប្រយោជន៍ជាច្រើនតាមរយៈលិខិតឆ្លងដែនទី ២ ថ្មីរបស់ពួកគេ។ តើការទទួលបានលិខិតឆ្លងដែនទីពីរមានអត្ថប្រយោជន៍អ្វីខ្លះ? ទទួលបានការថែទាំសុខភាពល្អប្រសើរ៖ ជនអន្តោប្រវេសន៍ទទួលបានប្រព័ន្ធថែទាំសុខភាពប្រសើរជាងមុននៅទូទាំងតំបន់ដែលមានប្រាក់ចំណូលខ្ពស់ដូចជាអាមេរិកខាងជើង, អង់គ្លេស, តំបន់អឺរ៉ុប, ឬអូស្ត្រាលី។ ទោះយ៉ាងណា, វាគឺជាការចាំបាច់ក្នុងការជ្រើសរើសទិសដៅអន្តោប្រវេសន៍ដែលជួយសម្រួលដល់ជនអន្តោប្រវេសន៍នៅក្នុងប្រព័ន្ធថែទាំសុខភាពរបស់ខ្លួនជាជាងជំនួសឱ្យតែការផ្តល់នូវគម្របមូលដ្ឋានតែប៉ុណ្ណោះ។ ឱកាសការងារកាន់តែប្រសើរឬទស្សនវិស័យអាជីព៖ ចំនួនពលករចំណាកស្រុកកាន់តែច្រើនឡើងៗ, អ្នកប្រាថ្នាការងារអាជីព, នឹងសូម្បីវិនិយោគិនក៏ចូលមកអាមេរិក, កាណាដា, ឬអង់គ្លេសដែរដើម្បីទទួលបានឱកាសការងារនឹងធុរកិច្ចល្អប្រសើរ។ ការទទួលបានស្តង់ដារអប់រំខ្ពស់ ៖ កុមារអាចទទួលបានអត្ថប្រយោជន៍ពីស្តង់ដារអប់រំដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសគោលដៅ។ វាជាការចាំបាច់ណាស់ដែលត្រូវយល់ថាមាននិស្សិតជាង ៥,៣ លាននាក់ ស្វែងរកទិដ្ឋាការទៅប្រទេសផ្សេងៗគ្នាដើម្បីទទួលបានការអប់រំខ្ពស់។​​​ តាមពិត, ភាគច្រើននៃនិស្សិតដែលមានសេចក្តីប្រាថ្នាទាំងនេះគឺបានធ្វើការជាមួយមេធាវីអន្តោប្រវេសន៍ឬអ្នកពិគ្រោះយោបល់ដើម្បីឆ្លងកាត់ដំណើរការនេះ។ ការធូរស្បើយពីកត្តាបន្ថែម (មូលហេតុអាកាសធាតុ – សេដ្ឋកិច្ចសង្គម)៖ បុគ្គលដែលមានទ្រព្យសម្បត្ដិខ្ពស់មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីអាកាសធាតុនិងស្ថេរភាពនយោបាយ។ សេរីភាពក្នុងការធ្វើដំណើរ: ភាគច្រើននៃបណ្តាប្រទេសដែលផ្តល់កម្មវិធីសញ្ជាតិដោយការវិនិយោគមានចំណាត់ថ្នាក់លិខិតឆ្លងដែនខ្លាំង។ វិនិយោគិនដែលទទួលបានសញ្ជាតិ, ទទួលបានលិខិតឆ្លងដែនទីពីរដែលអនុញ្ញាតឱ្យការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសជាង ១០០+ ។ ពួកគេបានត្រូវផ្តល់ជំរើសអោយរើសកន្លែងណាដែលពួកគេចង់ទៅនឹងធ្វើនៅពេលណាដែលពួកគេចង់ធ្វើ។ អត្ថប្រយោជន៍ពន្ធដារ: បរិយាកាសអាជីវកម្មមានស្ថេរភាពនិងគោលនយោបាយពន្ធគឺជាកត្តាអំណោយផលនិងទាក់ទាញ។ ៣ និន្នាការគួរឱ្យចាប់អារម្មណ៍ទាក់ទងនឹងការធ្វើអន្តោប្រវេសន៍តាមការវិនិយោគ ទីផ្សារកំពូលសម្រាប់ការធ្វើអន្តោប្រវេសន៍តាមការវិនិយោគទាក់ទងនឹងចំនួនរំពឹងខ្ពស់បំផុតគឺចិនដីគោក (២,០២ លាននាក់) ឥណ្ឌា (៤៣៨.៧៧៩) ហុងកុង (២៨០,៣៧៤) រុស្ស៊ី (១៩៨.៥២៤) និងម៉ិកស៊ិក (១៩២.៣៩៣) ។ (ប្រភព៖ IMIDaily) ទីផ្សារអន្តោប្រវេសន៍វិនិយោគជាសកលអាចនឹងកើនឡើងដល់វិស័យដែលមានតម្លៃ ១០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥។ (ប្រភព៖…