អត្ថប្រយោជន៍
- ទទួលបានសញ្ជាតិពេញមួយជីវិត និងអាចបន្តដល់អ្នកជំនាន់ក្រោយ
- អនុញ្ញាតឲ្យមានសញ្ជាតិពីរ
- ប្តី/ប្រពន្ធ អាចរាប់បញ្ជូលបាន៖
– ប្តី/ប្រពន្ធ
– កូនៗដែលមិនទាន់រៀបអាពាហ៍ពិពាហ៍ / រឺស្ថិតនៅក្នុងបន្ទុកដែលមានអាយុក្រោម 28 ឆ្នាំ
– ឪពុកម្តាយ នឹង ឪពុកម្តាយក្មេកអាយុលើសពី 55 ឆ្នាំ - ជាប្រទេសដែលស្ថិតក្នុងសហគមន៍អឺរ៉ុប
- ទិដ្ឋាការអាចធ្វើដំណើរទៅច្រើនជាង 170ប្រទេស រួមមានប្រទេសកាណាដា ហុងកុង សឹង្ហបុរី នូវែហ្សេឡង់
- ទទួលបានប្រព័ន្ធអប់រំ និងថែទាំសុខភាពសាធារណៈដែលមានគុណភាពដោយមិនគិតថ្លៃ
- មិនមានតម្រូវការភាសា
- មិនមានតម្រូវកាបទពិសោធន៍ ឬការគ្រប់គ្រង
- ទ្រព្យសម្បត្តិវិនិយោគអាចត្រូវបានជួយចេញដើម្បីផ្តល់ប្រាក់ចំណូលដល់វិនិយោគិននិងលក់បន្ទាប់ពីរកាន់កាប់រយៈពេល 5ឆ្នាំ
ជម្រើសវិនិយោគ
- ការវិនិយោគយ៉ាងតិច ២លានអឺរ៉ូ ទៅក្នុងអចលនទ្រព្យបែបលំនៅដ្ឋានតែមួយ ហើយប្រើប្រាស់ជាលំនៅដ្ឋានអចិន្ត្រៃយ៍ និង
- ការផ្តល់ជាអំណោយនូវទឹកប្រាក់យ៉ាងតិច ៧៥,០០០អឺរ៉ូ ទៅកាន់ Research and Innovation Foundation និង Cyprus Land Development Corporation*
- តម្រូវការនៃការវិនិយោគ ២លានអឺរ៉ូសម្រាប់កម្មវិធីចាស់ នឹងត្រូវបានតំឡើងដល់២.៥លានអឺរ៉ូ*
- ការវិនិយោគយ៉ាងតិច ២លានអឺរ៉ូ ទៅក្នុងអចលនទ្រព្យបែបលំនៅដ្ឋានច្រើនកន្លែង ដែលក្នុងនោះរួមមានអចលនទ្រព្យដែលមានតម្លៃអប្បបរមា ៥០០,០០០ អឺរ៉ូ ទុកជាលំនៅដ្ឋានអចិន្ត្រៃយ៍ផងដែរ
- ការវិនិយោគយ៉ាងតិច ២លានអឺរ៉ូ ទៅក្នុងអចលនទ្រព្យបែបពាណិជ្ជកម្ម ឬចំរុះ បូករួមនឹងអចលនទ្រព្យមួយទៀតដែលមានតម្លៃជាអប្បបរមា ៥០០,០០០ អឺរ៉ូ ទុកជាលំនៅដ្ឋានអចិន្ត្រៃយ៍
- ឳពុកម្តាយក្នុងបន្ទុកត្រូវកាន់កាប់អចលនទ្រព្យមួយ ដែលមានតម្លៃជាអប្បបរមា ៥០០,០០០ អឺរ៉ូ ទុកជាលំនៅដ្ឋានអចិន្ត្រៃយ៍ ឫកាន់កាប់លំនៅដ្ឋានអចិន្ត្រៃយ៍មួយភាគហ៊ុន ក្នុងតម្លៃជាអប្បបរមា ៥០០,០០០ អឺរ៉ូ
- អចលនទ្រព្យដែលវិនិយោគទាំងនោះ អាចដាក់ជួលបានដើម្បីផ្តល់ជាចំណូលដល់វិនិយោគិន។
ជម្រើសបរិច្ចាក
-
-
- ការផ្តល់ជាអំណោយនូវទឹកប្រាក់យ៉ាងតិច 100,000 អឺរ៉ូ ទៅកាន់ មូលនិធិស្រាវជ្រាវនិងច្នៃប្រឌិត
- ការផ្តល់ជាអំណោយនូវទឹកប្រាក់យ៉ាងតិច 100,000 អឺរ៉ូ ទៅកាន់ សាជីវកម្មអភិវឌ្ឍន៍ ដីធ្លីសាយព្រឺស
-
លក្ខខណ្ឌ
- អ្នកដាក់ពាក្យសុំត្រូវធ្វើការទិញ និងរក្សាទុកនូវអចលនទ្រព្យបែបលំនៅដ្ឋាននៅប្រទេសសាយព្រឺសក្នុងតម្លៃយ៉ាងតិច 500,000 អឺរ៉ូ ទុកជាលំនៅដ្ឋានអចិន្ត្រៃយ៍ដើម្បីរក្សាបាននូវសញ្ជាតិ។ អនុវត្តដូចគ្នាសម្រាប់ឪពុកម្តាយក្មេកដែលស្ថិតក្នុងបន្ទុក។
- អ្នកដាក់ពាក្យសុំ និងសមាជិកគ្រួសារដែលពេញវ័យត្រូវមានទិដ្ឋាការ Schengen នៅពេលដែលពាក្យសុំត្រូវបានស្នើ
- អ្នកដាក់ពាក្យសុំត្រូវនៅជាអចិន្រ្តៃយ៍សម្រាប់រយៈពេល 6ខែមុនការផ្តល់សញ្ជាតិធ្វើការវិនិយោគ
ដំណើរការ
- អ្នកដាក់ពាក្យសុំចម្បងត្រូវធ្វើដំណើរទៅសាយព្រឺសយ៉ាងតិចណាស់ឲ្យបានម្តងដើម្បីធ្វើសម្បថចូលសញ្ជាតិ
- បញ្ជូលទម្រង់បែបបទដែលបានបំពេញនិងឯកសារចាំបាច់
- នៅពេលដែលអ្នកដាក់ពាក្យសុំបានទទួលវិញ្ញាបនប័ត្រសញ្ជាតិពីការិយាល័យអត្រានុកូលដ្ឋាននិងចំណាកស្រុកដោយបញ្ជាក់ពីសញ្ជាតិសាយព្រឺសរបស់ពួកគេ
- ដំណើរការរយះពេល 12 ខែ
កម្មវិធីវិនិយោគនៅប្រទេស សាយព្រឺស
កម្មវិធីវិនិយោគ
តើកម្មវិធីវិនិយោគនៅប្រទេស សាយព្រឺស គឺជាអ្វី?
កម្មវិធីវិនិយោគនៅ ប្រទេស សាយព្រឺស (“CIP”) ផ្តល់ជូនដល់វិនិយោគិន និងក្រុមគ្រួសារ ដែលមានគ្រប់ លក្ខណ:សម្បត្តិ ដើម្បីមានឳកាសទទួលបានសញ្ជាតិ និងលិខិតឆ្លងដែន ស្របច្បាប់់ និង ពេញសិទ្ធិ តាមរយ: ការវិនិយោគ និង បរិច្ចាគទឹកប្រាក់ ដែលស្របលក្ខខណ្ឌ ទៅក្នុង ប្រទេស សាយព្រឺស។
តម្រូវការវិនិយោគ មានដូចខាងក្រោម៖
1. ការបរិច្ចាគ ទៅ ប្រទេស សាយព្រឺស
a. EUR 100,000 donation to the Research and Innovation Foundation; and
ការបរិច្ចាគទឹកប្រាក់ ចំនួន EUR 100,000 ទៅក្នុង មូលនិធិស្រាវជ្រាវ និងឆ្នៃប្រឌិត រួមជាមួយ
b. EUR 100,000 donation to the Cyprus Land Development Corporation
ការបរិច្ចាគទឹកប្រាក់ ចំនួន EUR 100,000 ទៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍ដីធ្លី សាយព្រឺស
2. ការវិនិយោគ(អាចជ្រើសរើសមួយក្នុងចំណោមជម្រើសខាងក្រោមហើយទឹកប្រាក់វិនិយោគ មិនទាន់បូកបញ្ចូល VAT
-
-
- Real Estate អចលនទ្រព្យ
- ការវិនិយោគទឹកប្រាក់ EUR 2,000,000 ដើម្បីទិញ ឫ សាងសង់ អចលនទ្រព្យ ដោយ ត្រូវរក្សាទុកជាអប្បបរមា រយ:ពេល 5 ឆ្នាំ
- ការវិនិយោគទឹកប្រាក់ EUR 2,500,000 ដើម្បីទិញអចលនទ្រព្យ ដែលធ្លាប់ប្រើប្រាស់ សម្រាប់កម្មវិធី CIP រួចហើយ ហើយត្រូវរក្សាទុកជាអប្បបរមា រយ:ពេល 5 ឆ្នាំ។
- ទិញ និងបង្កើត និង ចូលរួមចំណែក ជាមួយក្រុមហ៊ុន និងអាជីវកម្ម នៅ ប្រទេស សាយព្រឺស
- ការវិនិយោគទឹកប្រាក់ EUR 2,000,000 សម្រាប់ការទិញ ឫ ការចូលរួមចំណែកក្នុងក្រុមហ៊ុន ឫអាជីវកម្ម ដែល បង្កើត និងធ្វើប្រតិបត្តិការនៅប្រទេស សាយព្រឺស។ ការបង្ហាញខ្លួនគឺតម្រូវអោយមាន និងទាមទារអោយ មានបុគ្គលិកជនជាតិ សាយព្រឺសចំនួន 5 នាក់។
- ការវិនិយោគទៅក្នុងមូលនិធិវិនិយោគលក្ខណ:ពិសេស ឫ ទ្រព្យសកម្មហិរញ្ញវត្ថុ
- ការវិនិយោគទឹកប្រាក់ EUR 2,000,000 សម្រាប់ការទិញ AIF ឫ ទ្រព្យសកម្មហិរញ្ញវត្ថុ នៃអង្គភាព ឫ សហគ្រាស នៅប្រទេស សាយព្រឺស ដែលមានអាជ្ញាប័ណ្ណដោយ គណ:កម្មការមូលបត្រ នៃប្រទេស សាយព្រឺស។
- ជម្រើសវិនិយោគបូកបញ្ចូលគ្នា
- ការវិនិយោគទឹកប្រាក់ EUR 2,000,000 ដោយរួមបញ្ចូលគ្នានូវជម្រើសវិនិយោគ
- Real Estate អចលនទ្រព្យ
-
លក្ខខណ្ឌ
- មិនថាលក្ខខណ្ឌវិនិយោគមួយណាដែលបានជ្រើសរើស ត្រូវចាំបាច់អោយមានការទិញ និងកាន់កាប់ពេញ មួយជីវិត នូវអចលនទ្រព្យជាអចិន្ត្រៃយ៍ណាមួយ ដែលមានតម្លៃ យ៉ាងតិច EUR 500,000+VAT
- មិនមានប្រវត្តិឧក្រិដ្ឋ្ឋ
- កាន់ទិដ្ឋាការ Schengen ដែលមានសុពលភាព
- មិនធ្លាប់ត្រូវបានបដិសេធ ពីកម្មវិធីសុំសញ្ជាតិណាមួយ ឫក៏ជាបុគ្គលដែលមានឈ្មោះក្នុងបញ្ជី ដែលត្រូវ បានគេបង្កក ទ្រព្យសម្បត្តិ នៅ អឺរ៉ុប ដោយសារមូលហេតុដាក់ទណ្ឌកម្ម។
ដំណើរការឯកសារ ការត្រួតពិនិត្យលក្ខណ:សម្បត្តិ និងថ្លៃសេវារដ្ឋាភិបាល គឺត្រូវបូកបន្ថែម ហើយមិនទាន់បូក បញ្ចូលជាមួយចំនួនទឹកប្រាក់វិនិយោគខាងលើនោះទេ។ សូមប្រើប្រាស់តារាងតម្លៃសេវាចុងក្រោយបំផុត សម្រាប់ការបញ្ជាក់ពីតម្លៃដែលបានរៀបចំ យោងទៅតាមលក្ខខណ្ឌជាក់ស្តែង។
តើអ្នកណាខ្លះដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់សម្រាប់ការយកសញ្ជាតិនេះ?
ដើម្បីមានលក្ខណ:គ្រប់គ្រាន់សម្រាប់សញ្ជាតិនេះ អ្នកដាក់ពាក្យបង្គោល ត្រូវមានអាយុលើសពី 18 ឆ្នាំ មាន អត្តចរិកល្អ មិនមានប្រវត្តិឧក្រិដ្ឋ និងអាចធ្វើការបរិច្ចាគ និងវិនិយោគទឹកប្រាក់ទៅក្នុងជម្រើសវិនិយោគ ដែល មានការទទួលស្គាល់។
បុគ្គលដែលមានហានិភ័យខ្ពស់ មិនត្រូវបានអនុញ្ញាតអោយដាក់ពាក្យស្នើសុំ ក្រោមកម្មវិធីយកសញ្ជាតិនេះ បានទៀតទេ ហើយក៏មិនអាចដាក់បុគ្គលដូចខាងក្រោម៖
- បុគ្គលដែលជាប់ពាក់ព័ន្ធនឹងវិស័យនយោបាយ ហើយបាននឹងកំពុងកាន់កាប់មុខតំណែងនយោបាយណាមួយ និងកាន់កាប់មុខតំណែងនយោបាយណាមួយ អំឡុងពេល 12 ខែចុងក្រោយ។
- មានពាក់ព័ន្ធនឹងការស៊ើបអង្កេតបទឧក្រិដ្ឋណាមួយ ដែលមិនទាន់ត្រូវចាប់ខ្លួន ឫកំពុងស្ថិតក្រោមការជាប់ ចោទបទឧក្រិដ្ឋ និងកំពុងជាជនជាប់ចោទក្នុងករណីឧក្រិដ្ឋដែលមិនទាន់បញ្ចប់ណាមួយ ឫ កំពុង និងស្ថិត នៅក្រោមការស្វែងរកចាប់ខ្លួន ពីខាង EUROPOL និង INTERPOL។
- ត្រូវបានផ្តន្ទាទោសអោយជាប់ពន្ធនាគារ ទៅលើបទឧក្រិដ្ឋធ្ងន់ធ្ងរណាមួយ ហើយការផ្តន្ទាទោសនោះ មិនមាន បង្ហាញក្នុងលិខិតថ្កោលទោស។
- ជាប់ទាក់ទងទៅនឹងស្ថាប័នណាមួយ ដែលត្រូវបានរិតត្បិតដោយ សហគមន៍អឺរ៉ុប និង ត្រូវបានដាក់ទណ្ឌកម្ម ដោយប្រទេសដែលមិននៅក្នុង សហគមន៍អឺរ៉ុប ឫ ត្រូវបានដាក់ទណ្ឌកម្មដោយ ក្រុមប្រឹក្សាសន្តិសុខ នៃ អង្គការសហប្រជាជាតិ។
តើអ្នកណាខ្លះដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ដាក់ជាសមាជិកក្នុងបន្ទុក ទៅក្នុងពាក្យស្នើសុំបាន?
- ប្តី/ប្រពន្ធ ឫដៃគូស៊ីវិលរបស់ អ្នកដាក់ពាក្យបង្គោល
- កូនក្នុងបន្ទុក រឺ កូនចុង ដែលមិនទាន់រៀបអាពាហ៍ពិពាហ៍ នៃអ្នកដាក់ពាក្យបង្គោល ឫ ប្តី/ប្រពន្ធ ដែលមានអាយុត្រឹម 28 ឆ្នាំ ឫក្រោមនេះ
- ភស្តុតាងបង្ហាញពីការចូលរៀនពេញម៉ោង នៅស្ថាប័នសិក្សាដែលមានការទទួលស្គាល់ណាមួយ សម្រាប់ វិញ្ញាបនប័ត្រ Diploma ថ្នាក់ undergraduate ឫ Master’s Degree សម្រាប់កូនមានអាយុ ចាប់ពី 18 ដល់ 28 ឆ្នាំ។
- កម្មវិធីសិក្សាសម្រាប់អ្នកមានជំនាញគុណវុឌ្ឍ៍ មិនដាក់បញ្ចូលបានទេ (ឧ. អ្នកជំនាញខាងគណនេយ្យ មេធាវី..)
- កូនក្នុងបន្ទុក ដែលមានអាយុ យ៉ាងតិច 18 ឆ្នាំ ដែលសព្វថ្ងៃកំពុងរស់នៅជាមួយ និងស្ថិតនៅក្រោមបន្ទុកទាំង ស្រុង របស់អ្នកដាក់ពាក្យបង្គោល។
- ឳពុកម្តាយរបស់អ្នកដាក់ពាក្យបង្គោល
- ត្រូវកាន់កាប់ទីលំនៅអចិន្ត្រៃយ៍ ដែលមានតម្លៃយ៉ាងតិច EUR 500,000+ ពន្ធ រឺ ការវិនិយោគរួមជាមួយនឹង អ្នកដាក់ពាក្យបង្គោល ទៅក្នុងលំនៅដ្ឋានអចិន្ត្រៃយ៍នោះ ដោយមានតម្លៃយ៉ាងតិច EUR 1,000,000+VAT។
- ត្រូវកាន់កាប់ទីលំនៅអចិន្ត្រៃយ៍ ដែលមានតម្លៃយ៉ាងតិច EUR 500,000+ ពន្ធ។ ការវិនិយោគរួមជាមួយនឹង អ្នកដាក់ពាក្យបង្គោល ទៅក្នុងលំនៅដ្ឋានអចិន្ត្រៃយ៍នោះ ដោយមានតម្លៃយ៉ាងតិច EUR 1,000,000+VAT គឺមិនមានការអនុញ្ញាត។
តើអ្វីទៅជាសារ:ប្រយោជន៍ នៃការទទួលបានសញ្ជាតិ នៅប្រទេស សាយព្រឺស?
លិខិតឆ្លងដែននៃប្រទេស សាយព្រឺស អនុញ្ញាតអោយធ្វើដំណើរដោយគ្មានទិដ្ឋាការទៅជាង 170 ប្រទេស រួមមាន ទូទាំងសហគមន៍អឺរ៉ុប កាណាដា សិង្ហបុរី ហើយលោកអ្នកអាចរស់នៅ ធ្វើការ សិក្សា និងធ្វើដំណើរបានគ្រប់ ទីកន្លែង នៅទូទាំង សហគមន៍អឺរ៉ុប។
លោកអ្នកអាចមានសញ្ជាតិពីរបាន។ សម្រាប់សញ្ជាតិនេះ គឺមានសុពលភាពពេញមួយជីវិត ហើយអាចបន្ត ដល់ជំនាន់ក្រោយទៀតបាន។
ដំណើរការរៀបចំឯកសារ
តើដំណើរការឯកសារ ជាធម្មតាមានរយ:ពេលប៉ុន្មាន?
ដំណើរការឯកសារ គឺប្រហាក់ប្រហែល 12 ខែ។
តើខ្ញុំត្រូវធ្វើដំណើរ ឫ ទៅរស់នៅក្នុងប្រទេស សាយព្រឺស ដែលជាផ្នែកនៃដំណើរការដាក់ពាក្យយកសញ្ជាតិ នេះទេ?
ត្រឹមត្រូវ។ អ្នកដាក់ពាក្យតម្រូវអោយធ្វើដំណើរទៅប្រទេស សាយព្រឺស យ៉ាងតិច 2 ដង ដោយលើកទី 1 ដើម្បីធ្វើការដាក់ពាក្យយកសញ្ជាតិ និងធ្វើការងារជីវមាត្រ (biometric) ដើម្បីទទួលបានប័ណ្ណស្នាក់នៅជាមុន និងលើកទី 2 ដើម្បីផ្តល់នូវពត៌មានជីវមាត្រ និងដើម្បីទទួលលិខិតឆ្លងដែន។
អ្នកដាក់ពាក្យមិនតម្រូវអោយស្នាក់នៅប្រទេស សាយព្រឺស មុនពេលទទួលបានសញ្ជាតិឡើយ។
តើខ្ញុំត្រូវបង្ហាញពីប្រភពលុយ សម្រាប់ការវិនិយោគរបស់ខ្ញុំ ដែររឺទេ?
ត្រឹមត្រូវ។ អ្នកដាក់ពាក្យទាំងអស់ តម្រូវអោយបង្ហាញថា ពួកគេមានចំនួនដើមទុនគ្រប់គ្រាន់ សម្រាប់ការ ធ្វើវិនិយោគនេះ។ ប្រភេទឯកសារដែលតម្រូវ អាស្រ័យទៅលើប្រភពនៃដើមទុនវិនិយោគនោះ។
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។