សិង្ហបុរី

អត្ថប្រយោជន៍

  • វិនិយោគិនអាចទទួលបានលំនៅដ្ឋានអចិន្រ្តៃយ៍នៅក្នុងប្រទេសសឹង្ហបុរីដោយបង្កើតអាជីវកម្មថ្មីមួយនៅសិង្ហបុរីឬវិនិយោគទៅក្នុងមូលនិធិដែលបានអនុម័ត
  • រដ្ឋាភិបាលមានតម្លាភាពនិងគាំទ្រខ្ពស់លើគោលនយោបាយអនុគ្រោះលើអាជីវកម្ម
  • ការរស់នៅមានស្តង់ដាខ្ពស់
  • ជាប្រទេសដែលលេចធ្លោជាងគេនៅក្នុងតំបន់អាស៊ីផ្នែកកំសាន្តនិងវប្បធម៌
  • ប្តី/ប្រពន្ធ និងកូនអាចដាក់ពាក្យស្នើសុំបានក្រោមអាយុ ២១​ ​ឆ្នាំ
  • ឪពុកម្តាយនិងកូនដែលលើសអាយុអាចទទួលបានទិដ្ឋាទស្សនកិច្ចរយៈពេល៥ឆ្នាំ
  • មានសិទ្ធិស្នើសុំសញ្ជាតិបន្ទាប់ពីមានទីលំនៅអចិន្រ្តៃយ៍រយៈពេលយ៉ាងតិច 2 ឆ្នាំ

ជម្រើសនៃការវិនិយោគ

  • ជម្រើស A

វិនិយោគចាប់ពី 2.5 លានដុល្លារសិង្ហបុរី ក្នុងអាជីវកម្មថ្មីមួយឬពង្រីកអាជីវកម្មដែលមានស្រាប់នៅក្នុងវិស័យអាជីវកម្មដែលបានអនុម័ត

  • ជម្រើស B

វិនិយោគចាប់ពី 2.5​ លានដុល្លារសិង្ហបុរីក្នុង មូលនិធិដែលបានអនុម័តនៅក្នុងក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី

តម្រូវការដាក់ពាក្យស្នើសុំ

  • មិនធ្លាប់មានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ
  • មានប្រវត្តិជាសហគ្រិន(យ៉ាងហោចណាស់ 3 ឆ្នាំ) ហើយត្រូវផ្តល់របាយការណ៍៣ឆ្នាំចុងក្រោយនៃសវនកម្មហិរញ្ញវត្ថុ
  • ត្រូវតែមានអាជីវកម្មដែលមានប្រាក់ចំណូលយ៉ាងតិច 50 លានដុល្លារសិង្ហបុរីក្នុង១ឆ្នាំ មុនដាក់ពាក្យស្នើរសុំ និងមានប្រាក់ចំនូលជាមធ្យម 50 លានដុល្លារសិង្ហបុរីនៃយៈពេល៣ឆ្នាំចុងក្រោយ
  • អ្នកដាក់ពាក្យសុំអាចប្រមូលផ្តុំអាជីវកម្មរបស់ពួកគេដើម្បីបំពេញតម្រូវការនៃប្រាក់ចំនូល
  • ប្រសិនបើក្រុមហ៊ុននេះជាកម្មសិទ្ធិឯកជន អ្នកដាក់ពាក្យសុំត្រូវមានភាគហ៊ុនយ៉ាងតិច 30%
  • អ្នកដាក់ពាក្យត្រូវដាក់ពាក្យភ្ចាប់ជាមួយរបាយការណ៍អាជីវកម្មយ៉ាងលម្អិត ឬ ផែនការរួមទាំងចំណុចសំខាន់ៗដែលត្រូវធ្វើក្នុងរយៈពេល 3 ឆ្នាំនៃកាលបរិច្ឆេទនៃការវិនិយោគ
  • អាជីវកម្មត្រូវតែស្ថិតនៅក្នុងវិស័យឧស្សាហកម្មដែលបានអនុម័ត

ដំណើរការនៃការដាក់ពាក្យស្នើសុំ

  • បង់ថ្លៃដាក់ពាក្យសុំទៅរដ្ឋាភិបាលប្រទេសសិង្ហបុរី
  • បន្ទាប់ពីបង់ថ្លៃសេវានៃពាក្យស្នើសុំ អ្នកដាក់ពាក្យត្រូវ ផ្តល់ ឯកសារតម្រូវទាំងអស់ រយះពេល 1 ខែ
  • អ្នកដាក់ពាក្យសុំត្រូវសម្ភាសន៍ជាមួយអ្នកតំណាងនៅសិង្ហបុរី
  • សេចក្តីអនុម័តនៃពាក្យស្នើរសុំ Approval in Principle (AIP) និងចេញនៅក្នុងរយៈពេល 2-4 ខែ
  • ត្រូវតែធ្វើការវិនិយោគក្នុងរយៈពេល 6 ខែនៃAIP
  • អ្នកដាក់ពាក្យសុំនឹងទទួលបានការអនុម័តចុងក្រោយ បន្ទាប់ពីភ្នាក់ងារទទួលស្គាល់ថាការវិនិយោគគឺពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
  • អ្នកដាក់ពាក្យសុំត្រូវផ្លាស់ទីលំនៅទៅប្រទេសសិង្ហបុរីនិងត្រូវបំពេញបែបទទីលំនៅអចិន្រ្តៃយ៍ (PR) ក្នុងរយៈពេល 12ខែបន្ទាប់ពីទទួលបានការអនុម័តចុងក្រោយហើយ

លិខិតអនុញ្ញាតចេញចូល

  • នាពេលដែលកំពុងបំពេញទម្រង់បែបបទស្នើរ អ្នកដាក់ពាក្យសុំនិងអ្នកនៅក្នុងបន្ទុកនឹងត្រូវបានចេញលិខិតអនុញ្ញាតចូលថ្មី (REP) ដែលមានសុពលភាពរយៈពេល 5 ឆ្នាំដើម្បីឱ្យ PR ត្រូវបានរក្សាទុកនៅពេលដែលពួកគេចេញក្រៅប្រទេសសិង្ហបុរី
  • នៅពេលផុតកំណត់នៃលិខិតអនុញ្ញាតចេញចូល លិខិតនេះនឹងត្រូវបានបន្តរយៈពេល 3 ឬ 5 ឆ្នាំទៀត ដោយយោងទៅលើ
  • ចំនួនបុគ្គលិកដែលបានផ្តល់ការងារ
  • ការចំណាយអាជីវកម្ម
  • ពេលវេលាដែលស្នាក់នៅក្នុងប្រទេសសិង្ហបុរី

FAQ

តើកម្មវិធីវិនិយោគិនសកល នៃប្រទេសសិង្ហបុរីគឺជាអ្វី?

កម្មវិធីវិនិយោគិនសកលសិង្ហបុរីជាកម្មវិធីវិនិយោគដើម្បីបានសិទ្ធិស្នាក់នៅ។ កម្មវិធីនេះផ្តល់នូវសិទ្ធិរស់នៅ អចិន្រ្តៃយ៍នៅក្នុងប្រទេសសឹង្ហបុរីដល់វិនិយោគិនដែលមានប្រវត្តិអាជីវកម្មយ៉ាងល្អនិងមានសាវតាជាសហគ្រិនជោគជ័យដែលមានបំណងជំរុញអាជីវកម្មនិងកំណើនការវិនិយោគរបស់ពួកគេពីប្រទេសសឹង្ហបុរី។

តើអ្នកណាខ្លះដែលមានសិទ្ធិដាក់ពាក្យក្នុងកម្មវិធីវិនិយោគិនសកល នៃសិង្ហបុរីនេះបាន?

ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អ្នកដាក់ពាក្យសុំត្រូវតែបំពេញតាមតម្រូវការដែលមានដូចជា៖

  • មិនមានប្រវត្តិឧក្រិដ្ឋ
  • មានប្រវត្តិជាសហគ្រិន (មានបទពិសោធន៍យ៉ាងតិច 3 ឆ្នាំ) ហើយនឹងត្រូវផ្តល់ របាយការណ៍ ហិរញ្ញវត្ថុដែលធ្វើសវនកម្មរយ:ពេល 3 ឆ្នាំ
  • បានបើកអាជីវកម្មជាមួយនឹងចំណូលប្រចាំឆ្នាំយ៉ាងហោចណាស់ចំនួន 50 លាន SGD លានក្នុងមួយឆ្នាំ មុនពេលដាក់ពាក្យសុំ និងយ៉ាងហោចណាស់ 50 លាន SGD ជាមធ្យមក្នុងមួយឆ្នាំ ក្នុងអំឡុងពេល ៣ ឆ្នាំចុងក្រោយ
  • អ្នកដាក់ពាក្យសុំអាចពង្រឹងអាជីវកម្មរបស់ពួកគេដើម្បីបំពេញតម្រូវការចំណូលអប្បបរមា
  • ប្រសិនបើក្រុមហ៊ុនជាកម្មសិទ្ធិឯកជនអ្នកដាក់ពាក្យត្រូវតែមានភាគហ៊ុនយ៉ាងតិច 30%
  • ដាក់ផែនការអាជីវកម្មឬផែនការវិនិយោគលម្អិតរួមទាំងព្រឹត្តិការណ៍សំខាន់ៗដែលត្រូវសំរេចក្នុងរយៈពេល 3 ឆ្នាំគិតចាប់ពីថ្ងៃវិនិយោគ។
  • អាជីវកម្មត្រូវស្ថិតនៅក្នុងវិស័យដែលមានការយល់ព្រម។
តើអ្វីទៅជាដំណើរការដើម្បីដាក់ពាក្យសុំកម្មវិធីវិនិយោគិនសកលសិង្ហបុរី?

ដើម្បីដាក់ពាក្យសុំកម្មវិធីវិនិយោគិនសកលសិង្ហបុរី អ្នកដាក់ពាក្យត្រូវតែ៖

  • បង់ថ្លៃពាក្យសុំទៅរដ្ឋាភិបាលសិង្ហបុរី
  • បញ្ជូនទម្រង់បែបបទពាក្យសុំនិងឯកសារភ្ជាប់ក្នុងរយៈពេល 1 ខែបន្ទាប់ពីការបង់ថ្លៃពាក្យសុំ
  • •ចូលរួមសំភាសន៍ជាមួយ Contact Singapore
  • រង់ចាំការយល់ព្រមជាគោលការណ៍ (AIP) ដែលត្រូវបានចេញក្នុងរយៈពេល 2-4 ខែ
  • ធ្វើការវិនិយោគក្នុងរយៈពេល 6 ខែបន្ទាប់ពី AIP
  • ទទួលបានការយល់ព្រមចុងក្រោយលើភស្តុតាងនៃការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
  • •ផ្លាស់ទៅប្រទេសសិង្ហបុរីនិងបំពេញបែបបទស្នាក់នៅអចិន្ត្រៃយ៍ (PR) ក្នុងរយៈពេល 12 ខែ
តើមានតម្រូវការស្នាក់នៅទេបន្ទាប់ពីទទួលបានទីលំនៅអចិន្រ្តៃយ៍?

ប្រសិនបើអ្នករស់នៅអចិន្រ្តៃយ៍នៃប្រទេសសិង្ហបុរីចាកចេញពីប្រទេសសិង្ហបុរី ពួកគេនឹងត្រូវបានផ្តល់ ការអនុញ្ញាតឱ្យចូលម្តងទៀតរយៈពេល 5 ឆ្នាំដើម្បីឱ្យសិទ្ធិជា PR អាចរក្សាទុកបាន នៅពេលដែល នៅក្រៅប្រទេសសិង្ហបុរី។

នៅពេលផុតកំណត់ REP អាចបន្តបាន សម្រាប់រយៈពេល 3 ឬ 5 ឆ្នាំ​ ដោយយោងទៅនឹង ៖

  • ចំនួនបុគ្គលិកដែលបានជួល និង
  • ការចំណាយអាជីវកម្ម; និង
  • ចំនួនពេលវេលាដែលបានចំណាយនៅសិង្ហបុរី។
តើប្តីប្រពន្ធរបស់អ្នកដាក់ពាក្យនិងកូនតូចអាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអ្នកវិនិយោគសកលសិង្ហបុរីដែរឬទេ?

ប្តីឬប្រពន្ធ (ឬដៃគូជីវិត) និងកូន ដែលមានអាយុក្រោម 21 ឆ្នាំ (រួមទាំងកូនចិញ្ចឹម) ដែលពឹងផ្អែកផ្នែកហិរញ្ញវត្ថុលើអ្នកដាក់ពាក្យអាចដាក់បញ្ចូលក្នុងពាក្យស្នើសុំបាន។

តើឪពុកម្តាយឬកូនដែលមានអាយុលើសពី 21 ឆ្នាំអាចដាក់បញ្ចូលទៅក្នុងកម្មវិធី វិនិយោគិន សកលសិង្ហបុរីបានដែរឬទេ?

មិនបានទេ ទោះយ៉ាងណាឪពុកម្តាយនិងកូនដែលមានអាយុច្រើនជាងនេះ អាចមានសិទ្ធិទទួល បានទិដ្ឋាការប្រភេទ Visit Visa រយៈពេល ៥ ឆ្នាំ។

តើអ្នកដាក់ពាក្យត្រូវតែបង្ហាញពីប្រភពមូលធនទេ?

ត្រូវហើយ អ្នកដាក់ពាក្យសុំត្រូវតែផ្តល់ភស្ដុតាងសំខាន់ៗទាក់ទងនឹងទ្រព្យសម្បត្តិរបស់ពួកគេក៏ដូច ជារបាយការណ៍សវនកម្មពីក្រុមហ៊ុនដែលពួកគេបានគ្រប់គ្រង។

តើចំនួនទឹកប្រាក់វិនិយោគអប្បបរមាមានចំនួនប៉ុន្មាន?

អ្នកដាក់ពាក្យត្រូវតែធ្វើការវិនិយោគអប្បបរមាយ៉ាងហោចណាស់ចំនួន 2.5 លាន SGD ក្នុងការ វិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

តើការវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់គឺជាអ្វី?

អ្នកដាក់ពាក្យសុំត្រូវតែវិនិយោគលើចំណុចណាមួយដូចខាងក្រោម៖

  • អង្គភាពអាជីវកម្មថ្មីនៅក្នុងវិស័យអាជីវកម្មដែលបានអនុម័ត
  • ការពង្រីកអាជីវកម្មដែលមានស្រាប់នៅក្នុងវិស័យអាជីវកម្មដែលមានការយល់ព្រម។
  • មូលនិធិដែលបានអនុម័តដែលវិនិយោគនៅក្នុងក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
តើវិស័យអាជីវកម្មដែលត្រូវបានអនុម័តមានអ្វីខ្លះ?

អ្នកដាក់ពាក្យសុំកម្មវិធីវិនិយោគិនសកលសិង្ហបុរីអាចធ្វើការវិនិយោគលើផ្នែកអាជីវកម្មដូចខាងក្រោម៖

  • រថយន្ត;
  • អាជីវកម្មនៃការប្រើប្រាស់
  • ការអប់រំ
  • អេឡិចត្រូនិក;
  • ថាមពល;
  • បរិស្ថាន
  • ការ​ថែទាំ​សុខភាព;
  • ការគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់និងផ្គត់ផ្គង់
  • ធនធាន​ធម្មជាតិ;
  • •ឱសថនិងជីវបច្ចេកវិទ្យា
  • សេវាកម្មវិជ្ជាជីវៈ។ ល។

តារាងនេះអាចនឹងមិនមានគ្រប់ពត៌មានទេ។ តារាងពេញលេញមាននៅក្នុង link ខាងក្រោម៖

https://www.edb.gov.sg/en/how-we-help/global-investor-programme.html

តើអ្នកដាក់ពាក្យសុំអាចធ្វើការវិនិយោគផ្សេងទៀតនៅសិង្ហបុរីបន្ទាប់ពីការវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរឬទេ?

ត្រូវហើយ អ្នកដាក់ពាក្យសុំមានសិទ្ធិសេរីភាពក្នុងការវិនិយោគបន្ថែមឬការទិញផ្សេងទៀត ដូចជា អចលនទ្រព្យជាដើម។

តើការវិនិយោគអាចបន្តទៅអោយសមាជិកគ្រួសារផ្សេងទៀត ដែលចូលរួមជាមួយវិនិយោគិន នៅសិង្ហបុរីនេះទេ?

ការវិនិយោគមិនអាចបន្តបានទេ។

តើនៅពេលណាដែលអ្នកកាន់កម្មវិធីវិនិយោគិនសកលសិង្ហបុរីអាចដាក់ពាក្យសុំសញ្ជាតិបាន?

អ្នកកាន់កម្មវិធីនេះ នឹងក្លាយជាអ្នកមានសិទ្ធិដាក់ពាក្យសុំសញ្ជាតិបន្ទាប់ពីបានរស់នៅក្នុងប្រទេសសឹង្ហបូរី និងបានស្នាក់នៅអចិន្រ្តៃយ៍យ៉ាងតិច 2 ឆ្នាំ។

តើសិង្ហបុរីអនុញ្ញាតឱ្យមានសញ្ជាតិពីរបានទេ?

មិនបានទេ ពលរដ្ឋសឹង្ហបុរីត្រូវតែលះបង់សញ្ជាតិផ្សេងទៀតទាំងអស់។

តើអ្នកកាន់កម្មវិធីអ្នកវិនិយោគសកលសិង្ហបុរីអាចរក្សាការបង់ពន្ធបែប Tax Residence ប្រសិនបើនៅ ក្រៅប្រទេស សិង្ហបុរីបានទេ?

មិនបានទេ ព្រោះនៅពេលអ្នកដាក់ពាក្យសុំទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍នៅប្រទេសសិង្ហបុរី អ្នកដាក់ពាក្យ សុំនឹងត្រូវបង់ពន្ធសិង្ហបុរី។

តើអ្នកកាន់កម្មវិធីវិនិយោគិនសកលសិង្ហបុរីនឹងត្រូវទទួលការយកពន្ធទូទាំងពិភពលោកដែរឬទេ?

ទេ ប្រាក់ចំណូលក្រៅប្រទេស (មិនរកបាននៅសិង្ហបុរី) មិនចាំបាច់ ត្រូវបង់ពន្ធនៅសិង្ហបុរី ទេហើយ មិនចាំ បាច់ត្រូវប្រកាសទេ។

តើបេក្ខជនត្រូវតែចុះឈ្មោះនៅការិយាល័យពន្ធដារនៅប្រទេសសិង្ហបុរីដែរឬទេ?

ត្រូវហើយអ្នកដាក់ពាក្យត្រូវមានលេខអត្តសញ្ញាណប័ណ្ណពន្ធ នៅសិង្ហបុរី។

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។