អត្ថប្រយោជន៍
- សញ្ជាតិពេញមួយជីវិត អាចតដល់អ្នកជំនាន់ក្រោយបាន
- អនុញ្ញាតឲ្យមានសញ្ជាតិទីពីរបាន
- អ្នកក្នុងបន្ទុករាប់បញ្ជូលបាន៖
- ប្តី/ប្រពន្ធ
- កូនមានអាយុក្រោម 30 ឆ្នាំ
- ឪពុកម្តាយ និងជីដូនជីតាដែលមានអាយុចាប់ពី 55 ឡើង
- បងប្អូនបង្កើតដែលមានអាយុ 30 ឆ្នាំ ដែលនៅលីវ និងមិនមានកូន
- អាចធ្វើដំណើរទៅច្រើនជាង 150 ប្រទេសដោយមិនចាំបាច់មានទិដ្ឋាការ
- មិនមានតម្រូវការភាសា
- មានរបបពន្ធដែលគួរអោយទាក់ទាញ
- មានលទ្ធភាពអាចដាក់ពាក្យសុំ តាម online នូវទិដ្ឋាការសម្រាប់ ប្រទេសអូស្ត្រាលីបាន
- ជាប្រទេសគ្មានការរឺតបន្តឺង
- មិនមានតម្រូវការការស្នាក់នៅ
- មិនមានតម្រូវការការអប់រំឬបទពិសោធន័ការគ្រប់គ្រង
- លទ្ធភាពអាចរស់នៅ ធ្វើការនិងតាំងលំនៅនៅបណ្តារតំបន់នៃសមាជិក CARICOM
ជម្រើសការវិនិយោគ
- ជម្រើសការបរិច្ចាគ
ចំនួនអប្បបរមាដែលចូលរួម:
- 150,000 ដុល្លារអាមេរិកសម្រាប់អ្នកដាក់ពាក្យម្នាក់
- 150,000 ដុល្លារអាមេរិក សម្រាប់អ្នកដាក់ពាក្យបង្គោល និង អ្នកក្នុងបន្ទុក3នាក់ (មិនរួមបញ្ចូលបងប្អូនបង្កើត)
- 10,000 ដុល្លារអាមេរិកសម្រាប់ការបូកបន្ថែមសមាជិកម្នាក់ (កូន ឪពុកម្តាយ ជីដូនជីតា)
- 20,000 ដុល្លារអាមេរិក សម្រាប់ការបូកបន្ថែមបងប្អូនបង្កើតក្នុងម្នាក់
* ការផ្តល់ជូននេះមានការកំនត់រហូតដល់ពេលមានការជូនដំណឹងបន្ថែម
- ជម្រើសអចលទ្រព្យ
- ទិញអចលនទ្រព្យដែលមានការអនុញ្ញាតក្នុងតម្លៃអប្បបរមា 200,000 ដុល្លារអាមេរិកដែលត្រូវកាន់កាប់យ៉ាងតិច 7ឆ្នាំ
- កម្រៃបន្ថែមនឹងត្រូវបានអនុវត្តដូចជាការត្រួតពិនិត្យ ពាក្យស្នើសុំ កម្រៃឯកសារ និងកម្រៃផ្សេងៗទៀតដែលតម្រូវដោយរដ្ឋាភិបាល
តម្រូវការ
- ត្រូវមានអាយុចាប់ពី 18 ឆ្នាំ ឬលើសពីនេះ
- មិនធ្លាប់មានប្រវត្តិបទឧក្រិដ្ឋ
- ត្រូវផ្តល់ឯកសារដែលតម្រូវជាភាសាអង់គ្លេស
- ត្រូវធ្វើការបរិច្ចាកឬការវិនិយោគ
- ពាក្យសុំត្រូវដាក់តាមរយៈភ្នាក់ងារដែលមានការទទួលស្គាល់ពីរដ្ឋាភិបាល
ដំណើរការ (ចន្លោះពី 3 ទៅ 6 ខែ)
- រៀបចំឯកសារទាំងអស់ដែលតម្រូវ ដាក់ពាក្យសុំតាមរយះភ្នាក់ងារ និងបង់ថ្លៃការត្រួតពិនិត្យ និងថ្លៃរបស់ រដ្ឋាភិបាល
- នៅពេលទទួលបានលិខិតអនុម័ត អ្នកដាក់ពាក្យត្រូវបំពេញតាមតម្រូវការការវិនិយោគនិងបង់ថ្លៃរដ្ឋាភិបាលដែលនៅសល់
- លិខិតឆ្លងដែននឹងរៀបចំជូននៅពេលទទួលបានការអនុម័តសញ្ជាតិ
FAQ
កម្មវិធីទទួលបានសញ្ជាតិតាមរយ:ការវិនិយោគ
តើកម្មវិធីទទួលបានសញ្ជាតិតាមរយ:ការវិនិយោគគឺជាអ្វី?
កម្មវិធីទទួលបានសញ្ជាតិតាមរយ:ការវិនិយោគរបស់ប្រទេស សាំងឃីត និង នេវីស ផ្តល់ឳកាសដល់ វិនិយោគិន និងក្រុមគ្រួសារ ទទួលបានសញ្ជាតិ និងលិខិតឆ្លងដែន ដោយស្របច្បាប់ និងពេញសិទ្ធិ តាមរយ: ការធ្វើវិនិយោគដែលមានការទទួលស្គាល់ នៅក្នុងប្រទេស សាំងឃីត និង នេវីស។
បច្ចុប្បន្ននេះ មានជម្រើសវិនិយោគដែលមានការទទួលស្គាល់ចំនួន ពីរ ដូចខាងក្រោម៖
មូលនិធិ Sustainable Growth
- ការបរិច្ចាគទឹកប្រាក់ USD 150,000 សម្រាប់អ្នកដាក់ពាក្យទោល
- ការបរិច្ចាគទឹកប្រាក់ USD 150,000 សម្រាប់អ្នកដាក់ពាក្យបង្គោល និងសមាជិក 3 នាក់ (បូកថែម USD 10,000 សម្រាប់ អ្នកដាក់ពាក្យក្នុងបន្ទុកបន្ថែម ក្នុងម្នាក់)
*កម្មវិធីមានកំណត់ (បន្ថយចំនួនពី USD 195,000) នឹងមានសុពលភាព រហូតដល់មានពត៌មានបន្ថែម
អចលនទ្រព្យ
- ការវិនិយោគទឹកប្រាក់ USD 200,000 ទៅក្នុងគម្រោងអចលនទ្រព្យដែលបានការអនុម័ត និងអាចរក្សាទុក បានជាអប្បបរមា 7 ឆ្នាំ
- ការវិនិយោគទឹកប្រាក់ USD 400,000 ទៅក្នុងគម្រោងអចលនទ្រព្យដែលបានការអនុម័ត និងអាចរក្សា ទុកបានជាអប្បបរមា 5 ឆ្នាំ
ដំណើរការឯកសារ ការត្រួតពិនិត្យលក្ខណ:សម្បត្តិ និង កម្រៃសេវាសម្រាប់រដ្ឋាភិបាល គឺជាកម្រៃសេវាបន្ថែម ដែលមិនមានបូកបញ្ចូលក្នុងចំនួនទឹកប្រាក់វិនិយោគទេ។
តើអ្នកណាខ្លះដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់សម្រាប់ការទទួលបានសញ្ជាតិនេះ?
ដើម្បីបំពេញលក្ខខណ្ឌទទួលបានសញ្ជាតិនេះ អ្នកដាក់ពាក្យបង្គោលត្រូវមានអាយុលើសពី 18 ឆ្នាំ មានអត្តចរិកល្អ មិនមានប្រវត្តិឧក្រិដ្ឋ និងតម្រូវអោយធ្វើការបរិច្ចាគ និងវិនិយោគទៅក្នុងជម្រើសដែលមាន ការទទួលស្គាល់។
អ្នកដាក់ពាក្យស្នើសុំដែលមានការរិតត្បិត គឺជាជនជាតិដូចខាងក្រោម៖
- ប្រទេសអាហ្វហ្គានីស្ថាន
- ប្រទេសអីរ៉ង់
- ប្រទេសកូរ៉េខាងជើង
ជនជាតិដែលមកពីបណ្តាប្រទេសដែលបានរៀបរាប់ខាងលើ អាចមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ ដើម្បីស្នើ សុំសញ្ជាតិ សាំងឃីត និង នេវីសបាន ប្រសិនបើពួកគេ មានសិទ្ធិរស់នៅអចិន្ត្រៃយ៍ នៅប្រទេសកាណាដា ចក្រភពអង់គ្លេស ឫ សហរដ្ឋអាមេរិក។
តើអ្នកណាខ្លះដែលអាចជាប់ឈ្មោះជា អ្នកដាក់ពាក្យក្នុងបន្ទុកក្នុងពាក្យស្នើសុំនេះ?
- ប្តី/ប្រពន្ធ នៃអ្នកដាក់ពាក្យបង្គោល
- កូនក្នុងបន្ទុក របស់អ្នកដាក់ពាក្យបង្គោល ឫ ប្តី/ប្រពន្ធ ដែលមានអាយុត្រឹម 30 ឆ្នាំ (ត្រូវបង្ហាញពី ភស្តុតាងថា ជាសិស្សពេញម៉ោង នៅក្នុងមជ្ឈមណ្ឌលសិក្សាណាមួយ សម្រាប់កូន ដែលមានអាយុ ពី 18-30 ឆ្នាំ)
- កូនក្នុងបន្ទុក ដែលមានអាយុយ៉ាងតិច 18 ឆ្នាំ និងមានបញ្ហាប៉ះពាល់ខាងផ្លូវកាយ និងផ្លូវចិត្តនិងត្រូវស្ថិតក្រោមការរស់នៅ និងក្នុងបន្ទុកទាំងស្រុង របស់ អ្នកដាក់ពាក្យបង្គោល
- ឳពុកម្តាយ ឫ ជីដូនជីតា របស់អ្នកដាក់ពាក្យបង្គោល ឫ ប្តី/ប្រពន្ធរបស់ពួកគេ ដែលមានវ័យលើសពី 55 ឆ្នាំ និងស្ថិតនៅក្រោមបន្ទុកទាំងស្រុង របស់អ្នកដាក់ពាក្យបង្គោល
- បងប្អូនបង្កើតរបស់អ្នកដាក់ពាក្យបង្គោល ឬប្តីប្រពន្ធដែលមានអាយុ ៣០ ឆ្នាំនិងក្រោមដែលមិនទាន់រៀបការ, គ្មានកូននិងពឹងផ្អែកផ្នែកហិរញ្ញវត្ថុលើអ្នកដាក់ពាក្យបង្គោល
តើអ្វីខ្លះជាសារ:ប្រយោជន៍ ក្នុងការយកសញ្ជាតិប្រទេស សាំងឃីត និង នេវីស?
លិខិតឆ្លងដែន នៃប្រទេស សាំងឃីត និង នេវីស ជួយអោយលោកអ្នកធ្វើដំណើរដោយមិនចាំបាច់ទិដ្ឋាការ ទៅ 150 ប្រទេស រួមមាន ហុងកុង រុស្សី សិង្ហបុរី ចក្រភពអង់គ្លេស និង សហគមន៍អឺរ៉ុប។ តារាងពត៌មានលំអិត អាចរកបាន តាមរយ:គេហទំព័រនេះ https://www.ciu.gov.kn/visa-free-countries/
ប្រទេសនេះអនុញ្ញាតិអោយមានសញ្ជាតិពីរហើយមានប្រសិទ្ធិភាពពេញមួយជីវិត និងអាចផ្តល់ដល់សមាជិកគ្រួសារ ជំនាន់ទីពីរ(កូនដែលកើតបន្ទាប់ពីឯកសារបានអនុម័ត) និងសមាជិកគ្រួសារជំនាន់ទីបី (មិនជា ស្វ័យប្រវត្តិ នៅក្រោមលក្ខខណ្ឌមួយចំនួន)។
ដំណើរការដាក់ឯកសារស្នើសុំ
តើដំណើរការឯកសារ ជាធម្មតាមានរយ:ពេលប៉ុន្មាន?
ដំណើរការឯកសារ គឺមានរយ:ពេល ប្រហែល 6 ខែ។
តើខ្ញុំចាំបាច់ត្រូវធ្វើដំណើរ ឫទៅរស់នៅ ប្រទេស សាំងឃីត និង នេវីស ជាផ្នែកមួយនៃដំណើរការឯកសារ សញ្ជាតិដែរឫទេ?
មិនមានតម្រូវការអោយធ្វើដំណើរ ឫរស់នៅ ប្រទេស សាំងឃីត និង នេវីស មុនពេលទទួលបានសញ្ជាតិ នោះទេ។
តើខ្ញុំចាំបាច់ត្រូវបង្ហាញ ពីប្រភពដើមទុន សម្រាប់ការវិនិយោគដែររឺទេ?
អ្នកដាក់ពាក្យចាំបាច់ត្រូវបង្ហាញថា អ្នកមានដើមទុនគ្រប់គ្រាន់ ដើម្បីធ្វើការវិនិយោគ។ ប្រភេទឯកសារតម្រូវ គឺប្រែប្រួលជាក់ស្តែង អាស្រ័យនឹងប្រភព នៃទឹកប្រាក់វិនិយោគ។
តើខ្ញុំអាចប្រើប្រាស់ទឹកប្រាក់ ដែលផ្តល់ជាអំណោយដោយ មិត្តភ័ក្តិ ឫ សមាជិកគ្រួសារ សម្រាប់ជាការវិនិយោគ បានដែរទេ?
បាន អ្នកដាក់ពាក្យអាចដាក់ទឹកប្រាក់ ដែលផ្តល់ជាអំណោយដោយ មិត្តភក្តិ ឫ សមាជិកគ្រួសារ សម្រាប់ការវិនិយោគ។ ក្នុងករណីនេះ យើងត្រូវការស្នើសុំឯកសារបន្ថែមពីអ្នកឧបត្ថម្ភ ទាក់ទងនឹងប្រភព ទឹកប្រាក់នោះ។ ប្រភេទឯកសារដែលត្រូវការ នឹងប្រែប្រួល អាស្រ័យនឹងប្រភពនៃទឹកប្រាក់នោះ។
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។